ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលអធិការរដ្ឋានស្រុកថ្ពងឱ្យដឹងនៅថ្ងៃទី ០៤ខែកក្កដានេះថា អនុវត្ដតាមបញ្ជាដឹកនាំឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែននិងលោកឧត្ដម សេនីយ៍ត្រី រស់ រដ្ឋា ស្នង ការរង ជំនួយការដឹកនាំការិយាល័យ លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានដឹកនាំកំលាំងចុះបង្ក្រាបករណីប៉ុនប៉ងរំលោភសេពសន្ថវៈ និងហិង្សាចេតនាដោយស្ថានទម្ងន់ (លើជនរងគ្រោះ ជាអនិតិជន)។
ករណីនេះកេីឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ នៅភូមិពេទភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ តែបទល្មេីសជាក់ស្ដែងកេីតឡេីងដោយជនបង្កបានចូលមកផ្ទះជនរងគ្រោះនិងបាននិយាយថា “ម្ដាយហ្អែងអោយមកមេីលតភ្លេីងដែលដាច់” តែជនរងគ្រោះឈ្មោះ ហ អ ល ភេទស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរឥស្លាមបានតបថា “ផ្ទះខ្ញុំពុំមានដាច់ភ្លេីងអីនោះទេ”។ ពេលនោះជនល្មេីសបានចាប់ទាញដៃក្មេងរងគ្រោះចូលទៅក្នុងបន្ទប់
ទឹករួចធ្វេីសកម្មភាពវាយតប់ច្រាលបោកផ្ដួលក្មេងរង គ្រោះតែចៃដន្យក្មេងបានខាំចំដៃហេីយស្រែកឡូឡាអោយអ្នកជិតខាងមកជួយ ជនល្មេីសភ័យបានរត់គេចដោយបន្សល់ទុកនៅភស្ដុតាងជារបស់ខ្លួននៅកន្លែងកេីតហេតុដែលនាំឱ្យ។
ដោយបានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញានៃ
អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង កម្លាំងនគរបាលខេត្ដកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យមានឈ្មោះ សេង អាន ហៅ ហង្ស វុទ្ធី ហៅ សាន ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធសកម្មភាពជនល្មេីសខាងលេី ពីបទ “ ប៉ុនប៉ងរំលោភសេពសន្ថវៈ និងករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តលេីបុគ្គលដែលទន់ខ្សោយពិសេសដោយមូលហេតុអាយុនៃបុគ្គលនោះ (បទឧក្រឹដ្ឋ)។
ក្មេងរងគ្រោះមានស្លាកស្នាម ប៉ោងជាំភ្នែក ទាំងសងខាង ស្នាមកោសរលាត់ជាំចង្កេះខាងស្តាំ ស្នាមបែកម្រាមដៃនាង ខាងស្តាំ និងកោសរលាត់ជង្គង់ទាំងសងខាង ។
បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលេីមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីសាកសួរបំពេញនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដបន្ដនីតិវិធី ៕










