សម្តេចតេជោ ហ៊ុន សែន ៖ «និវត្តជនមិនគ្របដណ្តប់ទៅលើវិស័យអប់រំទេ ក្នុងនោះដូចជាគ្រូបង្រៀន និងសាស្ត្រាចារ្យជាដើម ប៉ុន្តែផ្នែកស៊ីវិលដទៃទៀតស្ថិតនៅក្រោមដំបូលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្នុងកិច្ចសំណេះ សំណាល ជាមួយប្រធានក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព នានានៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគម អតីត យុទ្ធ ជន និងនិវត្តន៍ជន បានគូសបញ្ជាក់ថា សម្តេចទើបនឹងរៀបចំមិនឱ្យគ្រូបង្រៀន និងមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តន៍ជននោះទេ។ ការសម្រេចបែបនេះ ដោយសារតែកន្លងទៅមានសមាគមគ្រូបង្រៀន ជាអ្នកធ្វើការងារលើគ្រូបង្រៀន និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍រួច ហើយ ។

 

សូមបញ្ជាក់ថា ៖ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ត្រូវបានកែសម្រួលពីសមាគមអតីត យុទ្ធ ជន កាល ពីឆ្នាំ២០២៥កន្លងទៅនេះ។ សមាគមនេះ ដើមឡើយ គឺមានតួនាទីធ្វើកិច្ចការទាំង ឡាយ ពាក់ ព័ន្ធនឹងអតីតយុទ្ធជន ដែលជាមន្ត្រីយោធា កងរាជអាវុធហត្ថ និងនគរបាល ដែលចូល និវត្តន៍។ បន្ទាប់ពីកែសម្រួលទៅជាសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន សមាគមនេះ ក៏ពង្រីកវិសាលភាពគ្របដណ្តប់ទៅលើមន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍ ថែមទៀត។

 

របាយការណ៍របស់សមាគម បានបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជន និងនិវត្តន៍ជន មាន ចំនួនសរុប ១៧៧ ២៨១នាក់។ អ្នកនៅក្នុងបន្ទុកសរុបចំនួន ១៧៧ ៨៧៧នាក់ ដែលកំពុង ទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ក្នុងនោះមានអតីតយុទ្ធជនចំនួន ១១៩ ៣២៦ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៩២ ៣៩៨នាក់ និងអតីតមន្ត្រីរាជការស៊ីវិលមានចំនួន ៥៧ ៩៥៥នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥ ៤៧៩នាក់។

 

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ៖ «និវត្តជនមិនគ្របដណ្តប់ទៅលើវិស័យអប់រំទេ ក្នុងនោះដូចជាគ្រូបង្រៀន និងសាស្ត្រាចារ្យជាដើម ប៉ុន្តែផ្នែកស៊ីវិលដទៃទៀតស្ថិតនៅក្រោមដំបូលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print