ខេត្តកំពង់ធំ៖ លោកស្រី យស ថានារី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ធំ និងលោកស្រី ស៊ឹម សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ(គ.ក.ស.ក) បានដឹកនាំក្រុមការងារចុះសួរសុខទុកនិងចែកអំណោយជូនដល់គ្រួសារក្រីក្រខ្វះខាតចំនួន ៣គ្រួសារ នៅភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៦ ។
លោកស្រី លំ គន្ធារី អនុប្រធានគណៈ កម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារខេត្តកំពង់ធំ បានមានប្រសាសន៍ថា៖ ជាក់ស្ដែងនៅថ្ងៃនេះ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារខេត្តកំពង់ធំ មន្ទីរពាក់ព័ន្ធនិងអង្គការសង្រ្គោះជនទុរគតនិងមនុស្សចាស់ បាននាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនមកលើកទឹកចិត្ត និងជួយសម្រួលការលំបាកបស់គ្រួសារខ្វះខាតបានមួយកម្រិតផងដែរ។
លោកស្រី ស៊ឹម សុវណ្ណារិទ្ធ.បានថ្លែងថា ជានិច្ចកាលគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារខេត្តកំពង់ធំ តែងតែផ្សារភ្ជាប់ពីសុខទុក្ខ និងជីវភាពរស់នៅជាមួយបងប្អូននៅគ្រប់ទីកន្លែង ដោយបានជួយដោះស្រាយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជួយសម្រាលនូវការលំបាកខ្វះខាតជូនដល់ស្រ្តី និងកុមារទីទ័លក្រដែលរស់នៅក្នុងខេត្តកំពង់ធំផងដែរ។ ជាមួយនោះដែរ លោកស្រីនិងក្រុមការងារទាំងអស់បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈផ្សេងៗ និងថវិកាមួយចំនួនមកជួយពួកគាត់ឱ្យបានទាន់ពេលវេលា។
លោកស្រី យស ថានារី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានមានប្រសាសន៍ថា ដោយអនុវត្តតាមការណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ត្រូវយកចិត្តទុកដាក់ជួយដោះស្រាយការលំបាកខ្វះខាតជូនដល់គ្រួសារដែលមានជីវភាពលំបាកខ្វះខាតឱ្យបានលឿននិងទាន់ពេលវេលា។
សូមបញ្ជាក់ថា៖ គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣គ្រួសារមានឈ្មោះ÷ ១.កុមារាឈ្មោះ គី លីហេង ភេទប្រុស អាយុ១៧ឆ្នាំ ពិការតាំងពីកំណើត។ ២.លោក ហ៊ាន សិទ្ឋិ អាយុ ៣៤ឆ្នាំពិការជើងខាងស្ដាំ ពោះម៉ាយមានកូនប្រុស១ នាក់។ ៣.លោក ឡូយ សេន ភេទប្រុស អាយុ៦០ឆ្នាំនិងប្រពន្ធឈ្មោះ ម៉ាប់ ភា អាយុ៥៦ឆ្នាំ ដោយក្នុង១គ្រួសារទទួលបាននូវអង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ក្រមា១ សារុង១ សាប៊ូម្សៅ១កញ្ចប់និងថវិកា៣០ម៉ឺនរៀល ក្នុងនោះថវិកាលោកស្រី យស ថានារី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ធំចំនួន១០ម៉ឺនរៀលនិងថវិកាគ.ក.ស.កខេត្ដចំនួន២០ម៉ឺនរៀល៕
ដោយ៖ សំរិត









