កម្លាំងអាវុធហត្ថស្រុកសំពៅលូន បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៦នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមការណែនាំ និងបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំ កម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូន ដឹក នាំដោយលោកអនុសេនីយ៍ឯក លាង សុខលី មេបញ្ជា ការមូលដ្ឋានអាវុធហត្ថស្រុក បានបើកប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស និងករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦នាក់ ជាបន្តបន្ទាប់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៧: ៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ការចុះបង្ក្រាបនេះធ្វើឡើងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ថន សុផាត ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។

​ជាលទ្ធផល ក្នុងចំណោមជនសង្ស័យទាំង ០៦នាក់ រួមមាន៖

១. ករណីលួចមានស្ថានទម្ងន់ទោស (ចំនួន ០២នាក់)៖

​ឈ្មោះ សំ ណាវី ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរមិនពិតប្រាកដ)និង​ឈ្មោះ លីន ស្រីនិត ភេទស្រី អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ)។

​២. ករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ចំនួន ០៤នាក់)៖​ឈ្មោះ ឈិន សុីណា ភេទប្រុស អាយុ ២២ឆ្នាំ (មុខរបរមិនពិតប្រាកដ),​ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ៣៧ឆ្នាំ (មុខរបរកម្មករ),​ឈ្មោះ ឈិន នាង ភេទស្រី អាយុ ២៤ឆ្នាំ (មុខរបរកម្មករ),​ឈ្មោះ ជុំ រក្សា ភេទ ប្រុស អាយុ ២៥ឆ្នាំ (មុខរបរមិនពិតប្រាកដ)។

​វត្ថុតាងដែលដកហូតបានរួមមាន៖

​កាំបិតកញ្ចែត ចំនួន១,​កន្ត្រៃ ចំនួន ០១,​ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ​ទូរស័ព្ទដៃ ចំនួន ០៨គ្រឿងនិង​ប្រាក់រៀល ចំនួន ៦,០៥០,០០០ រៀល។

​បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print