សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើងម្នាក់ ធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបង្ហោះម៉ូតូ និងដកហូតម៉ូតូ រក្សាទុករយៈពេល ០៣ខែទើបប្រគល់ជូនវិញ

ចែករំលែក៖

ខេត្តស្វាយរៀង::សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្មេងទំនើងម្នាក់ ធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបង្ហោះម៉ូតូ នៅត្រង់ចំណុចមាត់ទន្លេក្បែរសួនកម្សាន្ត រីសតកូនកាត់ និងដកហូតម៉ូតូ រក្សាទុករយៈពេល ០៣ខែទើបប្រគល់ជូនវិញ។

នគរបាលក្រុងស្វាយរៀង បានអោយដឹងថា ក្មេងទំនើងមាន ឈ្មោះ ជ.ឆ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទួលទ្រា ឃុំជ្រុងពពេល ស្រុករំដួល។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦  សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល សង្ឃ័រ បានទទួលព័ត៌មានថា នៅត្រង់ចំណុចមាត់ទន្លេ ក្បែរសួនកម្សាន្ត រីសតកូនកាត់ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានក្មេងទំនើងបង្ហោះម៉ូតូ។

ក្រោយពីបានទទួលព័ត៌មានរួចមក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុង បានចាត់តាំងអោយលោកវរសេនីយ៍ត្រី អ៊ុំ ជុនធារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សង្ឃ័រ ចុះដល់ទីតាំង  និងបានឃាត់ខ្លួនក្មេងទំនើង ម្នាក់ រួមនឹងម៉ូតូ ០១គ្រឿង ព្រមទាំងបានឆ្លើយសារភាពថា ខ្លួន ពិតជាបានជិះបង្ហោះម៉ូតូពិប្រាកដមែន។

...

បច្ចុប្បន្ន ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានអោយសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកយកទៅអប់រំបន្ត រីឯម៉ូតូប្រព្រឹត្តត្រូវបានយកហូត និងរក្សាទុករយៈពេល ០៣ខែទើបប្រគល់ជូនវិញ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print