មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ដែលប្រើសម្តីមិនសមរម្យដាក់ ម្ចាស់ឡាននិងដេញតាមឃាត់ដឹកទំនិញគេចភាស៊ីត្រូវបានផ្អាកការងារហើយ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រកាស​ដាក់​វិន័យ និង​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​ ចំពោះ​មន្ត្រី​នគរបាល​ម្នាក់ ដែល​បាន​ប្រើប្រាស់​កាយវិការ និង​ពាក្យ​សម្តី​មិន​សមរម្យ​ក្នុង​ពេល​បំពេញភារកិច្ច ។

ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រកាស​នា​ថ្ងៃ​ទី​០៧ ខែកក្កដា​ ឆ្នាំ២០២៦នេះ​ថា មន្ត្រី​នគរបាល ម្នាក់ ដែល​តាម​ឃាត់រថយន្ត​គេចវេស មិន​បង់​ភាស៊ី ដោយ​ប្រើ​កាយវិការ, សម្តី មិន​សមរម្យ ត្រូវ​បាន​ដាក់​អោយ​អនុវត្ត​វិន័យ​នគរបាល​ជាតិ​ហើយ! ។

ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បន្ថែម​ទៀតថា ស្នងការដ្ឋាន​បាន​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន និង​ត្រូវ​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​រៀង​រាល់​ម៉ោង​ធ្វើការ ។

ការ​ចេញ​មុខ​បកស្រាយ និង​ចាត់វិធានការ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះប៉ុស្តិ៍​ខ្សឹប​ដំណឹង​ បាន​បង្ហោះ​វី​ដេ​អូ​មួយ កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ក្រោម​ចំណងជើង​ថា: “ហេតុ​អ្វី បើកឡាន​ដឹក​ទំនិញ​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​សៀមរាប ត្រូវ​ជួប​រឿង​បែប​នេះ​!?” ដែល​បង្ហាញ​ពី​សកម្មភាព​មិន​សមរម្យ​របស់​មន្ត្រី​នគរបាល​រូប​នោះ។

អ្នកនាំពាក្យនិង​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាបថា បន្ទាប់​ពី​បានឃើញ​ហ្វេ​ស​ប៊ុ​ក​ផេ​កប៉ុស្តិ៍​ខ្សឹប​ដំណឹង បាន​ផ្សព្វផ្សាយ​វី​ដេ​អូ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៦​នេះ ដោយ​មាន​សរសេរ​ខ្លឹមសារ​ថា :«(ហេតុ​អ្វី បើកឡាន​ដឹក​ទំនិញ​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​សៀមរាប ត្រូវ​ជួប​រឿង​បែប​នេះ​)។ ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បន្ត​ថាដោយ​ក្នុង​វី​ដេ​អូ ដែល​បាន​ផ្សព្វផ្សាយ​នេះ មាន​ជាប់​សកម្មភាព មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ផង​ដែរ ។

យោង​តាម​វី​ដេ​អូ ដែល​បាន​ផ្សព្វផ្សាយ​នេះ យើងខ្ញុំ​សូម​ជម្រាប​ជូន​ថា សកម្មភាព​នេះ គឺជា​ការ​ចូលរួម​តាម​ការ​ស្នើរ​សុំ​អន្តរា​គម៍​ម្ដងម្កាល​របស់​ក្រុមហ៊ុន ដែល​ទទួល​សិទ្ធ​វិនិយោគ​សាងសង់​ចំណតរថយន្ត និង​ធ្វើ​អាជីវកម្ម​ភាស៊ី​ចំណតរថយន្ត នៅ​ប៉ែក​ខាងកើត និង​ខាងលិច​ក្រុង​សៀមរាប តាម​ឃាត់​រថយន្ត​ដឹក​ទំនិញ​ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-7871 ដែល​គេចវេស​មិន​បង់​ភាស៊ី ចំនួន​០២​លើក នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៦​នេះ លើ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​សៀមរាប ។

ដោយឡែក​ចំពោះ​ការ​ប្រើប្រាស់​កាយវិការ ,ពាក្យ​សម្ដី មិន​សមរម្យ ខុស​វិជ្ជាជីវៈ របស់​មន្ត្រី​នគរបាល នៅ​ក្នុង​វី​ដេ​អូ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង ធ្វើការ​ត្រួតពិនិត្យ​កំហុសឆ្គង និង​អនុវត្ត​តាម​បទ​វិន័យ​នគរបាល​ជាតិ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print