កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបញ្ជូនក្រុម​ចោរ​ជំនាញ​ដែល​ល្បី​«​ធាក់​ម៉ូតូ​ផ្ដួលហើយ​ប្លន់​»​ចំនួន​៤​នាក់ ទៅ​តុលាការ​ហើយ

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ បក្ខពួក​ក្រុម​ចោរ​​ដែល​ល្បីជំនាញ​ជិះ​​តាម​ជន​រង​គ្រោះ​ហើយ​​«​ធាក់​ផ្ដូ​ល​ប្លន់​យក​ម៉ូតូ​» ​នៅ​តាម​ដងផ្លូវ​នោះ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្រាវ ជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់ និងបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​​​​ដំបូង​ខេត្ត​ហើយ កាល ពី​ថ្ងៃ​ទី ០៧ ខែកក្កដា  បន្ទាប់​ពី​ការ​សាកសួរ​ត្រូវ​បាន​បញ្ចប់​តាម​នីតិវិធី​ ។

​ក្រុម​ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​ទាំង​០៤​នាក់​នោះ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី ០៥ និង​ទី​០៦ កក្កដា នៅ​ក្នុង​ក្រុង​បាត់ដំបង​ ។ ​បើ​តាម​របាយ​ការ​ណ៍ ការ​ឃាត់ខ្លួន​ក្រុម​ចោរ ​ប្លន់​យក​ម៉ូតូ​អ្នក ដំណើរ​តាម​ដងផ្លូវ​នេះ  ធ្វើ​ឡើងក្រោយ​ពី​កម្លាំង​ជំនាញ​ទ​ទួល​បាន​ព័​ត៌​មាន និងកំណត់​បាន​នូវ​មុខសញ្ញា​ក្រុម​ចោរ​«​ប្លន់​»នេះ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ប៉ុន្មាន​លើក​ចុង​ក្រោយនៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និងនៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបងក្នុង​អំឡុង​ដើម និងចុងខែមិថុនា  ឆ្នាំ​២០២៦ នេះ ​។

​របាយ​ការ​ណ៍​អាវុធហត្ថ​ខេត្តបាន​ឲ្យ​ដឹង​ថាក្រុម​ចោរ​ស្ទាក់ ប្លន់​ម៉ូតូ​តាម​ដងផ្លូវ​ទាំង​០៤​នាក់​នេះ​ រួម​មាន​៖ ១-​ឈ្មោះ​ខ្នុ​យ រម្យ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ នៅ​ភូមិ​អូរ​តា​ព័រ ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ (​ចាប់​បាននៅ​បាត់ដំបង​) ២-​ឈ្មោះ កែវ ណា​រ៉ូ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ  នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង៣-​ឈ្មោះ គុន កុម្ភៈ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ និង​៤-​ឈ្មោះ ស៊ឹ​ម ស៊ី​ង ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជន​២​នាក់​នេះនៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងប្ញ​ស្សី​។

​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ការិយាល័យ​ជំនាញនៃ​កងរាជអាវុធហត្ថ​ខេត្តបាន​ដកហូត​យក​ម៉ូតូ​០១​គ្រឿង កាំភ្លើង​កែ​ច្នៃ​០១​ដើម និង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។ ​យោង​តាម​ចម្លើយ​សារភាព​ត្រួស​ៗនៅ​ចំពោះ​មុខ​សមត្ថកិច្ច​៖ ក្រុម​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​ចេញ​ «​ប្លន់​យក​ម៉ូតូ​»​ អ្នកដំណើរ​តាម​ដងផ្លូវ​ចំនួន​០៣​លើក  ក្នុង​ខែមិថុនា​កន្លង​ទៅ​នេះ  មុន​ពេល​ត្រូវ​កម្លាំង​កងរាជ អាវុធហត្ថ​ខេត្តបាត់ដំបង​ចាប់ខ្លួន​ ។ លើក​ទី​១ មិន​ចាំ​ថ្ងៃ​ទេ ប៉ុន្តែ​នៅ​ក្នុង​ដើមខែ​មិថុនា  ពួក​គេ​និង​បក្ខពួក​០២​នាក់ (​ចោរ​ដូច​គ្នា​នៅ​ប៉ោយ​ប៉ែ​ត​)  បាន​ចេញ​ធ្វើ​សកម្ម​ភាព​ «​ប្លន់​យក​ម៉ូតូ​» បាន​សម្រេច​០១​គ្រឿង​​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​​នៅ​ម្ដុំ​រង្វង់​មូល​ផ្លូវជាតិ​លេខ​៥៨ ក្រុង​ប៉ោយ​ប៉ែ​ត នៅ​វេលា​ទៀប​ភ្លឺ​ ។

ម៉ូតូ​នោះ​ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ហើយ​យក​ទៅ​លក់​នៅ​កន្លែង​អ្នក​ទ​ទួលទិញ​នៅ​ក្នុង​ក្រុង​ប៉ោយ​​ប៉ែ​ត​នោះ​តែ​ម្ដង​បាន​តំលៃ​៦០០​ដុល្លា​រ ។ លើក​ទី​២-ពួក​គេ​បាន​ចេញ​«​ប្លន់​» នៅ​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​២៤ មិថុនា​ ។  ពេល​នោះ​ ពួក​គេ​បាន​ជិះ​ដេញ​តាម​កៀរ​ស្ត្រី​០២​នាក់​ ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា បណ្ដាល​ឲ្យ​ដួល​ធ្លាក់​ប្រឡាយ​ទឹក  ប៉ុន្តែ​ពួក​គេ​មិន​បាន​«​ប្លន់​យក​ម៉ូតូ​»​នោះ​ទេ ព្រោះ​លើក​ម៉ូតូ​ចេញពី​ប្រឡាយ​មិន​រួច ​។ ​ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥​ ។  លើក​ទី​៣​ រយៈពេល​ប្រហែល​០១​ម៉ោង​ក្រោយ  បន្ទាប់​​ពី​ធ្វើ​សកម្មភាព​«​ប្លន់​»​មិន​បាន​សម្រេច​លើក​ទី​២ ក្រុម​ដដែល​នេះ បាន​បន្ត​ធ្វើ​សកម្មភាព​ជា​ថ្មី​ម្ដងទៀត  នៅ​វេលា​រំលង​អ​ធ្រា​ត្រ​បន្តិច  ឈាន​ចូល​ថ្ងៃ​ទី​២៥ មិថុនា  ពួក​គេ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ធាក់ ​«​ប្លន់​យក​ម៉ូតូ​»​ ពី​យុវជន​ម្នាក់​រហូត​បាន​សម្រេច នៅ​ចំណុច​​ភូមិ​តា​សី  ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​ដដែល​ ។ ម៉ូតូ​ដែល​ប្លន់​បាន​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤​ ។

​ផ្អែក​ចម្លើយ​សារភាព​របស់​ពួក​គេ ​សកម្មភាព​«​ប្លន់​ម៉ូតូ​»​ជា​ទូទៅ​ជិះ​ម៉ូតូ​ដេញ​តាម រួច​ធាក់​ផ្ដូ​លហើយ​«​ប្លន់​»​តែ​ម្ដង  បើ​ជន​រង​គ្រោះ​ណា​ថ្លើមធំ ហ៊ាន​តដៃ​«​កាប់​» នេះ​ជា​ជំនាញ​ពិត​ប្រា​កដ​របស់​ពួក​គេ ដែល​ក្រុម​ចោរ​ជិះ​ម៉ូតូ​ដេញ​«​ប្លន់​ម៉ូតូ​ពី​អ្នកដំណើរ​តាម​ដងផ្លូវ​ពេល​រាត្រី​ ។

​តាម​សមត្ថកិច្ច​ដែល​សួរ​ចម្លើយ​ក្រុម​ចោរ​ហា​​រយ​«​ប្លន់​» តាម​ដងផ្លូវ​នេះបាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​នេះ​​បាន​រៀប​​ផែនការ​ជា​មុន មុន​ពេល​ចេញ​«​ប្លន់​»​ ។  ពួក​គេ​បាន​បែងចែក​ជា​រចនាសម្ព័ន្ធ​យ៉ាង​ត្រឹម​​ត្រូវ និង​ច្បាស់លាស់​បំផុត​ ។  នេះ​បើ​យោង​តាម​ចម្លើយ​សារភាព​ ។ ពេល​ចេញ​ធ្វើ​សកម្មភាព ពួក​គេ​ទាំង​០៤​នាក់ បាន​បែងចែក​មុខ​ជំនាញ​រៀង​ៗ​ខ្លួន​ ។ក្នុង​នោះអ្នក​ឌុ​បត្រូវ​ចេះ​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ផ្ដូ​ល ពេល​ជន​រង​គ្រោះ​ដួល​ត្រឡប់ ត្រឡិន​ហើយ អ្នក​ជិះ​កណ្ដាល​ត្រូវ​ហក់​ចុះ​ឲ្យ​លឿន​ទាញ​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​​ចេញពី​កន្លែង​កើតហេតុ​ ។

​ដោយឡែក​ អ្នក​ជិះ​ខាងក្រោយ ដែល​មានកាំបិត​ក្នុង​ដៃ​ផង ត្រូវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ភ្លាម​ៗ  ដោយ​គ្មាន​បង្អង់​យូរ ឬ​ញញើត​ដៃ​ឡើយ  ប្រ​សិន​ហ៊ាន​តដៃ​ប្រទាញ ប្រទង់​ជាមួយ​ពួក​គេ​ ។  នេះ​ជា​យុទ្ធសាស្ត្រ​លោក​ចោរ នៅ​ពេល​ពួក​គេ​ចេញ​បេសកកម្ម​លើ​ដងផ្លូវ​ម្ដង​ៗ ​។​ ប៉ុន្តែ​យ៉ាងណា  បើ​តាម​សមត្ថកិច្ច​បាន​ផ្ដល់​ដំណឹង​ចុង​ក្រោយ​ថា​«​ក្រុម​ចោរ​ដែល​មាន​ជំនាញ​ជិះ​ធាក់​ជន​រង​គ្រោះ​ប្លន់​ម៉ូតូពី​អ្នកដំណើរ​តាម​ដងផ្លូវ​មួយ​សំបុក​នេះ ត្រូវ​បាន​បញ្ជូន​ចូល​គុក​ហើយ តាម​អំណាចតុលាការ​​» ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print