ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ លោកជួប ខុន បានសម្ដែងការ គាំទ្រឱ្យបន្ដចំណាត់ការបង្ក្រាប់ បទល្មើស ONLINE SCAMS ដើម្បីសុវត្ថិភាពសង្គមនិងបានអរគុណ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបោសសំ អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) និងបានយកចិត្ដទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយនិងការផ្តល់សេវា ជូនប្រជាពលរដ្ឋតាមរយៈច្រក ចេញចូលតែមួយ រាជធានីភ្នំពេញ មួយរយៈកន្លងមកនេះ ។
លោកជួប ខុន បានសម្ដែងការគាំទ្របែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ តំណាង លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ។
លោក ជួប ខុន បានលើកឡើថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងខែមិថុនាកន្លងមកនេះបានអនុវត្តការងារបានយ៉ាងល្អ ដូចជា ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសង ការទុកដាក់ប្រមូលសំរាម ការស្តារលូ ប្រឡាយនិង ពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយៈច្រក ចេញ ចូលតែមួយ រាជធានីភ្នំពេញ បានយ៉ាងល្អប្រសើរ ។ នេះពិតជាបង្ហាញឱ្យឃើញ ច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ឆាយ វីរៈ បានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើរ របស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញខាងលើនេះ គឺការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពុះពារបន្ថែមទៀត ដើម្បីធ្វើឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើនមួយកម្រិតបន្ថែមទៀត។
លោក ឆាយ វីរៈ បានបន្តថា ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCA MS) គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយអភិបាលរងមួយរូប បានចុះពិនិត្យទីតាំងសង្ស័យ មិនថាពេលយប់ឬថ្ងៃឡើយ គឺដើម្បីឈានទៅលុបបំបាត់បទល្មើសទាំងនេះឱ្យអស់ពីមូលដ្ឋានរាជធានីភ្នំពេញ។ ចំពោះការផ្តល់សេវា ជូនប្រជាពលរដ្ឋ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការផ្តល់សេវាឱ្យបានលឿន និងទាន់ពេល។
លោក ឆាយ វីរៈ បានបន្តទៀតថា ចំពោះការងារគ្រប់គ្រងសំណល់រឹង យើងបានដឹកសំរាមទៅទីលានចាក់សំរាមនៅខណ្ឌដង្កោប្រមាណ៤០០០តោន ក្នុង១ថ្ងៃ ហើយចាប់ពីឆ្នាំ២០២៧តទៅ យើងនឹងបង្វែលទៅសំរាមនៅទួលព្រិច ខេត្តកណ្តាលវិញ។ដោយឡែកចំពោះការស្តារលូ ប្រឡាយវិញ លោក ឃួង ស្រេង ជារាល់ឆ្នាំ នៅមុនរដូវវស្សាមក ដល់ គឺបានបញ្ជាឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ស្តារលូ និងប្រឡាយនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ក្នុង៥ខណ្ឌកណ្តាលក្រុងស្តារលូ និង ៩ខណ្ឌទៀតស្តារប្រឡាយ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ៕












