កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកំពត៖ អនុវត្តតាមបទបញ្ជាលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:១៥នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពយុត្តិធម៌ ដឹកនាំដោយអនុសេនីយ៍ទោ ធឹង យឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ដែលមានការពាក់ព័ន្ធ៖១. ឈ្មោះ កាន់ លីតា ហៅស៊ីស ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត (ជួញដូរគ្រឿងញៀន),២.ឈ្មោះ ជា សុផារិន ហៅសៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត និង៣. ឈ្មោះ ជា សុខុន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន១៧ កញ្ចប់ (តូច)ទំងន់៣,៥០ក្រាម, ទូរស័ព្ទដៃចំនួន០១គ្រឿង, ម៉ូតូចំនួន០២គ្រឿង, ឧបករណ៍ជក់គ្រឿងញៀន ១សម្រាប់។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធ ហត្ថខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print