អាសូរណាស់លោកអើយ! បុរសម្នាក់ស្លាប់និងនារីម្នាក់រងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់និងនារីម្នាក់បន្ទាប់ ពីជិះម៉ូតូមួយគ្រឿងឌុបគ្នា ត្រូវបាន រថយន្តមួយគ្រឿងមិនចាំម៉ាកបេីកបុក ហេីយបេីករត់គេចទៅបាត់ស្រមោល បណ្ដាលអោយបុរសជាអ្នកបើកម៉ូតូស្លាប់និងនារីអ្នកជិះពីក្រោយនោះរងរបួសធ្ងន់ ។

 

ហេតុការណ៍នេះបានកេីតឡើងកាល ពីវេលាម៉ោង២:១០នាទីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី១០ ខែ

កក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ ៤ ក្នុងសង្កាត់ កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

ប្រភពព័ត៌មានបានអោយដឹងថា ក្រោយពេលកើតហេតុប្រពលរដ្ឋបានឃើញបុរសម្នាក់ស្លាប់និងនារីម្នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ម៉ាក HONDA SCOOPY ពាក់ផ្លាក លេខ កំពង់ចាម 1AH-8564 ឌុបគ្នាហើយត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាក បេីកបុក រួចបេីករត់គេចទៅបាត់ស្រមោល ។

 

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាន នគរបាលខណ្ឌកំបូលបានចុះមកដល់ធ្វេី ការវាស់វែង ។ ចំណែកឯសពជនរង គ្រោះ សមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ស ជី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print