ម្ចាស់រថយន្តពាក់ផ្លាកលេខ 2AV-8192 ភ្នំពេញ បង្កគ្រោះថ្នាក់បុកម៉ូតូបណ្តាលឱ្យមនុស្សរងរបួស រួចបើករត់គេចពីកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកណ្តាល÷ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សូមអំពាវនាវដល់ម្ចាស់រថយន្តពាក់ផ្លាកលេខ 2AV- 8192 ភ្នំពេញ ឱ្យប្រញាប់ចូលខ្លួនមកបំភ្លឺ និងទទួល ខុសត្រូវចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានបើកបុកម៉ូតូបណ្តាលឱ្យមានមនុស្សរងរបួស ហើយបើករត់គេចពីកន្លែងកើតហេតុ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង ១៥នាទីយប់ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវក្រវាត់ក្រុង ស្ថិតក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយកើតហេតុ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណរថយន្តដែលពាក់ព័ន្ធ គឺរថយន្តពាក់ផ្លាកលេខ 2AV-8192 ភ្នំពេញ។

ដូច្នេះ សូមម្ចាស់រថយន្តខាងលើ ប្រញាប់ចូលខ្លួនមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបំភ្លឺ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

...

លោកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សូមបញ្ជាក់ថា ក្នុងករណីម្ចាស់រថយន្តមិនចូលខ្លួនតាមការអំពាវនាវនេះ សមត្ថកិច្ចជំនាញនឹងបន្តកសាងសំណុំរឿង និងចាត់វិធានការតាមផ្លូវច្បាប់បន្ថែម ដោយគ្មានការលើកលែងឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print