រយៈពេល៦ខែ ឆ្នាំនេះ! ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានប្រមាណជាង ១១,៦ ពាន់លានដុល្លារ កើនឡើងជាង ២៥%

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានបង្ហាញថា​ រយៈពេល៦ខែ ឆ្នាំ២០២៦ ពោលគិតចាប់ពីខែមករា-មិថុនា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ១១,៦ ពាន់លានដុល្លារ កើនឡើង ២៥.៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

របាយការណ៍ដដែល​ បានបញ្ជាក់ថា​ ក្នុងរយៈពេល៦ខែឆ្នាំ២០២៦ កម្ពុជាសម្រេចនាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណជាង ៩៤៣ លានដុល្លារ កើនឡើង ២៥.៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលពីចិនវិញក្នុងទឹកប្រាក់ប្រមាណជាង ១០,៦ ពាន់លានដុល្លារ កើនឡើង ២៥.៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។

...

ចំណែកមុខទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានដូចជា៖ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ គ្រឿងឧបភោគបរិភោគ យានយន្ត និងគ្រឿងចក្រ សារធាតុគីមី ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់ ជាដើម៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print