លួចរ៉ឺម៉កពីស្រុកអង្គរបុរី យកមកដល់ស្រុកព្រៃកប្បាសត្រូវសមត្ថកិច្ចតាមចាប់បានទាំងពីរនាក់

ចែករំលែក៖

ខេត្តតាកែវ÷មន្ត្រីនគរបាលស្រុកអង្គរបុរីបានឲ្យដឹងនៅរសៀលថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសុក្រ ១១រោចខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០១និង ២០នាទីរំលងអាធាត្រ កើតមានករណីអំពើលួច(ម៉ូតូសន្តោងរ៉ឺម៉ក) ០១ករណី នៅចំណុចមុខផ្ទះរបស់ឈ្មោះ ឡាយ ឆៃលី ភេទប្រុស អាយុ៤០ឆ្នាំ (ជាម្ចាស់ម៉ូតូសន្តោងរ៉ឺម៉ក) ស្ថិតនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ មានឈ្មោះ÷

 ១.ឈ្មោះ ឡាច សុខលឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និង២.ឈ្មោះ សុត គឹមសុង ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាដក មានទីលំនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនសង្ស័យទាំង០២ បានធ្វើសកម្មភាពលួចម៉ូតូខាងលើដែលបញ្ឈរទុកខាងមុខផ្ទះរួចជិៈយកទៅបាត់។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក អង្គរបូរី បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១២ និង២០នាទី នៅថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិកំពែង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើបានចំនួន ០២នាក់ រួមវត្ថុតាងរបស់ជនរងគ្រោះ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំ ដើម្បីចាត់ ការតាមនីតិវិធី ចំណែកវត្ថុតាងម៉ូតូសន្តោងរ៉ឺម៉ក ត្រូវបានប្រគល់ជូនម្ចាស់វិញ។

...

គួរបញ្ជាក់ជនសង្ស័យទាំង០២ជាមុខសញ្ញាចាស់ប្រើ ប្រាស់សារធាតុញៀន និងទើបចេញពីពន្ធនាគារ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print