ខេត្តកណ្ដាល÷នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះសមត្ថកិច្ចជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកៀនស្វាយបានកសាងសំណុំរឿងជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដើម្បីចាត់ការតាមនីតិវិធី។
មន្ត្រីនគរបាលស្រុកបានដោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវថ្ងៃទី០៩ខែ កក្កដា ឆ្នាំ ២០២៦កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៧នាក់ (គេចខ្លួន៣នាក់)
១/ ឈ្មោះ ឃុន ហុីម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ(ធ្លាប់ជាប់ពន្ធនាគារ០២ដង) ។
២/ ឈ្មោះ គង់ ម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ។
៣/ ឈ្មោះ យុិន សុខ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ (ប្រើប្រាស់)។
៤/ ឈ្មោះ រស់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិព្រែកខ្សាយក៍ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង(ប្រើប្រាស់)
៥/ ឈ្មោះ ខន ឌីម៉ង់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិជោគជ័យ ឃុំបាបោង ស្រុកពាមរ៍ ខេត្តព្រៃវែង(ប្រើប្រាស់)
៦/ ឈ្មោះ គា ស ភេទ ប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ប្រើប្រាស់)
៧/ ឈ្មោះ ស៊ី កុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល(ប្រើប្រាស់)
៨/ ឈ្មោះ ហ្វៀង យ៉ាំងជី ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរមិនពិត មានទីលំនៅអ្នកលឿងត្រើយខាងកើត ស្រុកពាមរ៍ ខេត្តកណ្ដាល (ជួញដូរ)(គេចខ្លួន)
៩/ ឈ្មោះស្នាច មិនា (ហៅចយ)ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ជួញដូរ)(គេចខ្លួន)
១០/ ឈ្មោះ ហៀង សត្យា(ហៅងុិល) ភេទប្រុស ឆ្នាំកំណើត ១៩៨៦(៤០ឆ្នាំ ) ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ជួញដូរ)(គេចខ្លួន)
នៅក្នុងប្រតិបត្តិកម្មនេះសមត្ថកិច្ចប្រមូលបានវត្ថុតាង ÷ ១,ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់ធំ ទំងន់(២៩,៧៦ក្រាម)
២/សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួន
៣/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១
៤/ទូរសព្ទ័ចំនួន៦គ្រឿង(Iphone8 ២គ្រឿង(ពណ៍ខ្មៅ១ ពណ៍ទឹកមាស១). IPhone 7 ពណ័ខ្មៅ១គ្រឿង .Oppo ពណ័ទឹកប៊ិច១គ្រឿង . Tecno Spark ពណ័ប្រផេះ១គ្រឿង . ណូគា១គ្រឿង
៥/ម៉ូតូចំនួន២គ្រឿង (ViVa ពណ័ខ្មៅពាក់ស្លាកលេខONG 1-287 . Honda Dream ពណ័ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A -3261។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានប្រជាពលរដ្ធបានផ្តល់ពត័មានប្រាប់កម្លាំងសមត្ថកិច្ចថា នៅចំណុចផ្ទះឈ្មោះ ឃុន ហុីម ភេទ មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ កំពុងជួញដូរថ្នាំញៀន។ ក្រោយទទួលបានពត៍មានបាន កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នឹងប៉ុស្តិ៍គគីរធំបានចុះទៅដល់ចំនុចកើតហេតុបានឃើញមានជនសង្សយ័៥នាក់ ប្រុស ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័០២នាក់
ឈ្មោះ ឃុន ហុីម ភេទប្រុស (ម្ចាស់ផ្ទះ) ២/ឈ្មោះ គង់ ម៉េង ហើយបានឆែកឆេររកឃើញម្សៅក្រាម
ពណ៌សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១ កញ្ចប់ធំ(កប់ក្នុងខ្សាច់) សម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១
ចំណែកឈ្មោះ ហ្វៀង យាំងជី ជនជាតិ វៀតណាម ឈ្មោះ ស្នាច មិនា(ចយ) ឈ្មោះ ហៀង សត្យា(ងុិល) បានគេចខ្លួនបាត់ ។ ពេលកម្លាំងសមត្ថកិច្ចកំពុងប្រតិបតិការ ក៍មានឈ្មោះ យុិន សុខ ឈ្មោះ រស់ ពៅ ឈ្មោះ ខន ឌីម៉ង់ ឈ្មោះ គា ស ឈ្មោះ ស៊ី កុង ទំនាក់ទំនងតាមរយះទូរសព្ទ័ដើម្បីរកទិញថ្នាំ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៍បានឃាត់ខ្លួនបានបន្ថែម៥នាក់ទៀត។
ក្រោយឆែកឆេររួចកំលាំងសមត្ថកិច្ច បាននាំខ្លួន ជន សង្ស័យទាំង៧នាក់ យកមកប៉ុស្តិ៍គគីរធំ ដើម្បីសួរនាំ។ នៅចំពោះមុខសម្ថកិច្ចជនសង្ស័យឈ្មោះ ឃុន ហុីម បានសារភាពថា ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១ សម្ភារះវេចខ្ចប់និងប្រើប្រាស់ នេះពិតជារបស់ខ្លួនប្រាកដមែន។ ចំនែកថ្នាំញៀន១កញ្ចប់ធំដែលកប់ក្នុងខ្សាច់បូកស៊ីម៉ង់ពីលើក្បែរបន្ទប់ទឹកដែលសមត្ថកិច្ចរកឃើញមិនមែនជារបស់ខ្លួនទេ ហើយខ្លួនពិតជាបានជួញដូរថ្នាំនៅក្នុងផ្ទះប្រាកដមែន ហើយខ្លួនបានទិញថ្នាំញៀនម្តងៗចំនួន ១៥០០០០រៀល នៅម្តុំព្រែកយួន ឃុំសំរោងធំ ពីជនមិនស្គាល់អត្តសញ្ញាណដើម្បីយកមកលក់បន្ត ចំនែកឈ្មោះ ហ្វៀង យាំងជី បានយកថ្នាំញៀនមកវេចខ្ចប់នៅផ្ទះរបស់ខ្លួនចំនួន៣ដង។ពេលវេចខ្ចប់ហើយឈ្មោះ ហ្វៀង យាំង ជី បានអោយលុយមកខ្លួនចំនួន៥០០០០រៀល (ប្រាំម៉ឺនរៀល) ហើយធ្លាប់ប្រើឱ្យឈ្មោះ គង់ ម៉េង យកថ្នាំញៀនលក់ឱ្យគេចំនួន១២ដងក្នុងម្តងៗ៨
កញ្ចប់តូច។ ឈ្មោះ គង់ ម៉េង បានសារភាពថា ឈ្មោះ ឃុន ហ៊ីមធ្លាប់ប្រើខ្លួនយកថ្នាំញៀនចំនួន១២ដង និងឈ្មោះ ហ្វៀង យាំងជី ធ្លាប់ប្រើខ្លួនទៅទិញថ្នាំញៀននៅក្រសាផ្អើរ ភូមិជយ័ឧត្តម២ ឃុំសំរោងធំ ចំនួន២ដង ក្នុងម្តងៗ ៥០០០០០រៀល(ហាសិបម៉ឺនរៀល)ឈ្មោះ យុិន សុខ ឈ្មោះ រស់ ពៅ ឈ្មោះ ខន ឌីម៉ង់ ឈ្មោះ គា ស ឈ្មោះ ស៊ី កុង បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀនប្រាកដមែន ។
ក្រោយពីសួរនាំរួចកំលាំងសមត្ថកិច្ចបានបញ្ជូនជនសង្សយ័ទាំង០៧នាក់រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕










