បុរសម្នាក់ត្រូវបានជនសង្ស័យចាក់ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានជនសង្ស័យចាក់ប្រហារលើដងខ្លួនជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ក្រោយពេលចូលទៅសម្រួលប្អូនបង្កើតនិងជនដៃដល់កុំឲ្យឈ្លោះប្រកែកគ្នា។

 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្ទះជាប់មាត់ទន្លេក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

តាមការបញ្ជាក់ពីបុរសម្នាក់ជាគូជម្លោះត្រូវជាប្អូនបង្កើតជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួនបានចូលទៅមើលប្រដាល់នៅក្នុងបរិវេណទូរទស្សន៍CTN ពេលមើលចប់ក៏ដើរចេញមកក្រៅត្រឡប់ទៅផ្ទះវិញ ភ្លាមៗនោះស្រាប់តែមានក្រុមជនដៃដល់នៅទីនោះចូលមករករឿងនិងទាស់ពាក្យសំដីគ្នាខ្លាំងៗ បន្ទាប់មកទៀត

បុរសរងគ្រោះត្រូវជាបងបានចូលទៅឃាត់ភាគីទាំងសងខាងកុំឲ្យឈ្លោះប្រកែកគ្នា តែជនដៃដល់មិនស្តាប់ បានរត់ទៅយកកាំបិតចុងស្រួចចូលទៅវាយនិងចាក់ទៅលើបុរសរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះក្រុមគ្រួសារជនរងគ្រោះមកដល់ក៏ដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលដោយសភាពរបួសធ្ងន់ធ្ងរពេកក៏ស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្ដង។ បន្ទាប់មកក្រុមគ្រួសារក៏ដឹកសពយកមកផ្ទះវិញ

ទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមកពិនិត្យ។

...

 

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់យកខ្សែហ៊ុមព័ទ្ធជុំវិញសព រួចទាក់ទងទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យ។ ក្រោយផ្នែកជំនាញពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯជនដៃដល់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅបន្តនីតិវិធីតាមច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print