ខេត្តស្វាយរៀង៖ សមត្ថកិច្ច នគរបាល ខេត្ត បញ្ជូន ជនសង្ស័យចំនួន ០៣នាក់ទៅសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីជួញដូរ រក្សាទុក កែច្នៃ ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
នគរបាល ខេត្តស្វាយរៀងបានអោយដឹងនៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជា ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ក្រាបគ្រឿងញៀនក្នុងខេត្តស្វាយរៀង កាលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ សំ សំអុល អធិការនគរបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានបង្ក្រាបករណីជួញដូរ រក្សាទុក កែច្នៃ ប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ប្រុស ជាជនជាតិចិន ស្ថិតនៅភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា សមត្ថកិច្ចបាន ដកហូតវត្ថុតាងរួមមាន÷
សារធាតុញៀន ទម្ងន់ ២គីឡូ ៦៦៦.៩៨ក្រាមជញ្ជីង ០២គ្រឿងអាវុធខ្លី ០១ដើម
ដាវ ០១ដើមទូរស័ព្ទដៃ ០៣គ្រឿងថេបប្លេត ០២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ដោយ៖សុថាន










