សមត្ថកិច្ច នគរបាល ខេត្ត បញ្ជូន ជនសង្ស័យចំនួន ០៣នាក់ទៅសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីជួញដូរ រក្សាទុក កែច្នៃ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ច នគរបាល ខេត្ត បញ្ជូន ​ជន​សង្ស័យ​ចំនួន​ ០៣នាក់ទៅសាលាដំបូងខេត្តស្វាយរៀង ពាក់ព័ន្ធករណីជួញដូរ រក្សាទុក​ កែច្នៃ​ ​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​។

នគរបាល ខេត្តស្វាយរៀងបានអោយដឹងនៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជា ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ក្នុង​ខេត្ត​ស្វាយរៀង​ កាលថ្ងៃ​ទី០៨ ខែកក្កដា​ ឆ្នាំ​២០២៦​ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ និងលោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ សហការជាមួយកម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំ​ដោយលោកវរសេនីយ៍ទោ សំ​ សំអុល អធិការនគរបាលក្រុងបាវិត​ ដោយមានការសម្របសម្រួលពី​ឯកឧត្ដម​ ខាំ​ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង​ បានបង្ក្រាបករណីជួញដូរ រក្សាទុក​ កែច្នៃ​ ​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០៣នាក់​ ប្រុស ជា​ជន​ជាតិ​ចិន ស្ថិត​នៅភូមិ​បាវិតលេី សង្កាត់​បាវិត​ ក្រុងបាវិត​។

សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា សមត្ថកិច្ចបាន ដក​ហូត​វត្ថុ​តាង​រួម​មាន÷
សារធាតុញៀន ទម្ងន់ ២គីឡូ ៦៦៦.៩៨ក្រាមជញ្ជីង ០២គ្រឿងអាវុធខ្លី ០១ដើម
ដាវ ០១ដើមទូរស័ព្ទដៃ ០៣គ្រឿងថេបប្លេត ០២គ្រឿង​ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជន​សង្ស័យ​ ខាងលើ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចជំនាញ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមច្បាប់៕

...

ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print