ស្រុកស្រែអំបិលខេត្តកោះកុងនិងស្រុកកំពង់សិលាខេត្តព្រះសីហនុជូនដំណឹងអំពីស្ថានភាពជំនន់ទឹកភ្លៀងដែលអាចឲ្យមានគ្រោះអាសន្ន

ចែករំលែក៖

ខេត្តព្រះសីហនុ÷រដ្ឋបាលស្រុកស្រែអំបិលបានជូន ដំណឹងអំពីការទទួលភ្ញៀវទេសចរមកកម្សាន្តក្នុងមូលដ្ឋានឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។

យោងតាមសេចក្តីជូនដំណឹង របស់អធិការដ្ឋាននគរបាលស្រុកស្រែអំបិល នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ បានជម្រាបជូនដល់ភ្ញៀវទេសចរណ៍ ដែលមានបំណងមកកម្សាន្តក្នុងមូលដ្ឋានឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវផ្អាកជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។

ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍រួម អាជ្ញាធរមានសមត្ថកិច្ច សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ឱ្យបានជ្រាបថា ការទទួលភ្ញៀវទេសចរមកកម្សាន្តក្នុងមូលដ្ឋានឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។

ក្នុងអំឡុងពេលផ្អាកនេះ សូមសាធារណជន និងភ្ញៀវទេសចរទាំងអស់ មេត្តកុំធ្វើដំណើរមកកម្សាន្តក្នុងតំបន់ខាងលើ និងសូមចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន។

បន្ទាន់រដ្ឋបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន តំបន់ដែលជនលិចដោយជំនន់ទឹកភ្លៀង.!

រសៀលថ្ងៃទី១២ ខែ កក្កដា ២០២៦នេះដែរ រដ្ឋបាលស្រុកកំពង់សីលា ចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ ដោយយោងតាមស្ថានភាពភ្លៀង ធ្លាក់ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួន ក៏ដូចជាអាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកកំពង់សីលា ក៏ដូចជាអ្នកធ្វើដំណើរ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅពេលឆ្លងកាត់តាមតំបន់ដែលមានទឹកជន់លិច ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print