យុវតីម្នាក់ ត្រូវទឹកហូរគួចធ្លាក់ទៅទើលើមែកឈើ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះជីវិតទាំងប្រថុយប្រថាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្រី អាយុ​១៩​ឆ្នាំ​ម្នាក់ បាន​រួច​ផុត​ជីវិត ដោយ​សមត្ថកិច្ច​ក្រោយ​ពី​ការ​ជួយ​អន្តរាគមន៍ និង​សង្គ្រោះ ខណៈ​ដែល​នាង​បាន​ឆ្លងកាត់​ទំនប់​បង្ហៀរ ពេល​មេឃ​ធ្លាក់​ភ្លៀង​ខ្លាំង ហើយ​ទឹក​ហូរ​គួ​ច ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​ឱ្យ​ដឹង​ថា ដោយសារ​តែ​ស្ថានភាព​ជំនន់​នៃ​ទឹកភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់​បាន​ធ្វើ​ឱ្យ​ទឹក​ជន់​លិច​ខ្លាំង​នៅ​ទំនប់​ពាម​ពូ​ល ស្ថិត​នៅ​ក្នុងភូមិ​បេង ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ នៅ​វេលា​ម៉ោង​១២ និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​ទំនប់​ទឹក​ពាម​ពូ​ល កម្លាំង​នគរបាល​សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ បានជួយ​អន្ដរាគមន៍​សង្គ្រោះ​នារី​ម្នាក់ ឈ្មោះ វឿ​ន ស្រី​និ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ឈើ​នាង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជាប់​ដោយសារ​តែ​ការ​ឆ្លង​ទឹក​ចំ​ពេល​ទឹក​ហូរ​ខ្លាំង បណ្ដាល​ឱ្យគួ​ច​ធ្លាក់ ទៅ​ទើរ​លើ​មែកឈើ ស្រប​ពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់​ខ្លាំង ស្ថានភាព​ទឹក​មានការ​ជន់​ហក់​ឡើង​ខ្លាំង​ភ្លាម​ៗ​មួយ​រំពេច ។

លោក​វរសេនីយ៍ទោ ជុន ចន្ទ​ដេ​ត អធិការ​នគរបាល​ស្រុក​ភ្នំស្រួច បាន​ដឹកនាំ​កងកម្លាំង​ប្រតិបត្ដិការ​បញ្ជា​ដោះស្រាយ និង​ជួយ​សង្គ្រោះ​នារី​ខាងលើ​បាន​មក​គោក​ដោយ​សុខ​សុវត្ថិភាព ប្រើ​ពេល​ជាង​១៨០​នាទី ក្នុង​ការ​ប្រកបដោយ​ហានិភ័យ ។

សមត្ថកិច្ច​ធ្វើការ​សំណូមពរ​ដល់​បងប្អូន ដែល​រស់នៅ​តំបន់​ភ្នំ មាន​ទំនប់​ទឹក ឬ​ស្ទឹង មេត្ដា​ប្រុង​ប្រយ័ត្ន​ព្រោះ​ស្ថានភាព​ទឹកភ្លៀង​ហូរ​ធ្លាក់​ពីលើ​ភ្នំ​មក​មាន​ល្បឿន​លឿន ហើយ​បើ​ស្រប​ពេល​ភ្លៀង​បន្ដ​ធ្លាក់ បណ្ដាល​ឱ្យ​ទឹក​ជន់​លិច​តាម​ច្រក អូរ ដែល​ជា​ហេតុ​អាច​បង្ក​ជា​ផល​ប៉ះពាល់ ដោយ​ប្រការ​ណាមួយ​បាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print