អន្តរជាតិ៖ ក្រសួងការពារជាតិអារ៉ាប់រួម នៅថ្ងៃអាទិត្យទី១២ កក្កដានេះ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានឆ្លើយចំពោះការគំរាមកំហែងមីស៊ីល ក្រោយរដ្ឋមួយចំនួនក្នុងតំបន់ឈូងសមុទ្រ រងការវាយប្រហារ ។
អារ៉ាប់រួមនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានចូលរួមបាញ់ស្កាត់មីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង ហើយប្រទេសកាតា បាននិយាយផងដែរថា ពួកគេបានបាញ់ស្កាត់ការវាយប្រហារមីស៊ីល ខណៈស៊ីរ៉ែនប្រកាសអាសន្ន បានបន្លឺឡើងនៅប្រទេសបារ៉ែន ហើយសំឡេងផ្ទុះ បានឮនៅទីក្រុង Doha ។
គួរឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានបើកការវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់ ក្រោយពេលទីក្រុងតេអេរ៉ង់ វាយប្រហារនាវាដឹកកុងតឺន័រមួយគ្រឿងនៅថ្ងៃអាទិត្យនេះ មុនពេលពួកគេនិយាយថា ពួកគេបានបិទច្រកសមុទ្រ Hormuz ម្តងទៀត ។
សង្រ្គាមផ្ទុះឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើឲ្យអស្ថិរភាពតំបន់ឈូងសមុទ្រ ខណៈការបិទច្រកដោយប្រសិទ្ធិភាពរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz បានធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កក្តីបារម្ភដល់ភាពយឺតយ៉ាវនៃសេដ្ឋកិច្ច ។
ខណៈពេលនោះដែរ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth និយាយថា អ៊ីរ៉ង់បានធ្វើការសម្រេចចិត្តអន់ ឥឡូវពួកគេទទួលបានការតបស្នងវិញហើយ ៕










