មូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ​​​ មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងឧដុង្គម៉ែជ័យ​ បានធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន។

ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​​​​​​ កាលពីវេលាម៉ោង ១៥: ០៨នាទី នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ​​​ មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងឧដុង្គម៉ែជ័យ​ បានបង្ក្រាបនិងឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ នៅចំណុចផ្ទះខ្ទមដំបូលស័ង្កសីមួយកន្លែង ស្ថិតក្នុងភូមិខ្នុរអំពិល សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យរួមមានឈ្មោះ ម៉ាន សារ៉ស់ ភេទ ស្រី អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិខ្នុរអំពិល សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងឈ្មោះ កង ដាំង ភេទប្រុស អាយ៤៧ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិស្យា ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងរួមមាន:ម្ស៉ៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន១៤កញ្ចប់ (ទម្ងន់១.៣៥ក្រាម) និងទូរសព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​និងបង្រ្កាបបទល្មើស​​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ សុរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print