ខេត្តបន្ទាយមានជ័យ ÷ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ជនសង្ស័យ០៣នាក់ ក្នុង ២ករណីដោយ ឡែកពីគ្នា មាន២នាក់ធ្វើសកម្មភាពលួចម៉ូតូ និង១នាក់ទៀតលួចទ្រព្យសម្បត្តិអ្នកស្រុកយ៉ាងសកម្ម ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ។
ជនសង្ស័យ០៣នាក់ មាន: ១.ឈ្មោះ តាន់ ផែល ភេទប្រុស អាយុ២៧ឆ្នាំ , ២. ឈ្មោះ ភ័ណ ផាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ , ៣. ឈ្មោះ ធៀប វណ្ណី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យ ០៣នាក់ ធ្វើសកម្មភាពលួចម៉ូតូ ២ករណីដោយឡែគ្នា ។
* ករណីទី១: កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ១.ឈ្មោះ តាន់ ផែន ,២.ឈ្មោះ ភ័ណ ផាន់ណា ធ្វើសកម្មភាពប្រើល្បិចខ្ចីម៉ូតូម៉ាក់ហុងដាឌ្រីម១គ្រឿង ទៅទិញបារី ហើយយកទៅលក់ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានភ្លាមៗ ។
*ករណីទី២: កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ធៀប វណ្ណី ហៅ(កន ( ក្នុងចំណោមបក្ខពួក០៣នាក់ បានធ្វើសកម្មភាពលួចគាស់ផ្ទះអ្នកស្រុកយកទ្រព្យសម្បត្តិយ៉ាងសកម្ម ស្រុកម៉ាឡៃ ដកហូតមានសម្ភារៈធ្វើសកម្មភាព ។
ចំពោះជនសង្ស័យ០៣នាក់ មាន០២នាក់ ឃាត់ក្រុងសិរីសោភ័ណ ករណីធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង និងមាន០១នាក់ទៀត ឃាត់ស្រុកម៉ាឡៃ ក្នុងចំណោមបក្ខ ពួក០៣នាក់ ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកស្រុកយ៉ាងសកម្ម។ ក្រោយសាកសួរត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់៕
ដោយ៖ សុរិយា










