ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះថា ដោយទទួលបានការបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបង្ក្រាបករណីគ្រឿងញៀន នឹងឃាត់ខ្លួនមុខសញ្ញា ០៣នាក់។
ប្រភពបានបន្តថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រោយពីបានទទួលព័ត៌មានពីមហាជនល្អ ថានៅចំណុចបន្ទប់ជួលជាប់ផ្លូវលំភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី សង្ស័យមានការជួញដូ និងប្រើប្រាស់គ្រឿង ញៀន នៅវេលាម៉ោង ១៣:០៥នាទី កម្លាំងជំនាញបានចុះទៅដល់ទីតាំងខាងលើ ជាក់ស្តែងឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៣នាក់÷
១/ឈ្មោះ ដូត សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ នៅបន្ទប់ជួលភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី,២/ឈ្មោះ ដារ៉ា វ៉ាន់ឆៃ ភេទប្រុស អាយុ ១៨ឆ្នាំ នៅបន្ទប់ជួលភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី និង៣/ឈ្មោះ រុន សៅលី ភេទប្រុស អាយុ ២៧ឆ្នាំ នៅបន្ទប់ជួលភូមិព្រៃរោង ឃុំជង្រុក ស្រុកគងពិសី
ត្រួតពិនិត្យដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ (តូច១-ធំ១),ទូរស័ព្ទដៃ ០២គ្រឿង, ដាវ ០២ដើម និងឧបករណ៍វេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ករណីនេះកសាងសុំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










