ព័ត៌មានបឋម៖ នៅលើផ្លូវជាតិលេខ២រថយន្តធុនធំករណីបុករះ បណ្តាលឲ្យស្លាប់ ៣នាក់ ខណៈតៃកុងឡានធំរត់បាត់

ចែករំលែក៖

ខេត្តតាកែវ÷ តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសណ្តោងធុនធំ ០១ គ្រឿង បុករះម៉ូតូច្រើនគ្រឿង បណ្តាលឱ្យស្លាប់ ០៣នាក់ និងរបួសម្នាក់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានបណ្តាលឱ្យមានមនុស្សស្លា.ប់នៅនឹងកន្លែងចំនួន ០៣នាក់ (ប្រុស) និងមានអ្នករងរបួសចំនួន ០១នាក់ (ប្រុស) ដែលត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ! ។

មូលហេតុនៃគ្រោះថ្នាក់ និងអត្តសញ្ញាណជនរងគ្រោះ សមត្ថកិច្ច កំពុងស្រាវជ្រាវ និងបន្តស៊ើបអង្កេតទៀត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print