ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលស្រុកគងពិសី សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញគ្រប់ ប្រភេទ និងសាធារណជនដែលតែងតែធ្វើដំណើរឆ្លងកាត់ ផ្លូវទំនប់អូរត្រែង ក្នុងភូមិសាស្ត្រឃុំព្រៃញាតិ និងឃុំ ជង្រុក ឱ្យបានជ្រាបថា៖ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសកំពុងដំណើរ ការស្ថាបនាចាក់បេតុងលើខ្សែផ្លូវ ទំនប់អូរត្រែង ដែលជា គម្រោងមូលនិធិឃុំព្រៃញាតិ ប្រចាំឆ្នាំ២០២៦។
អាស្រ័យហេតុនេះ ដើម្បីធានាឱ្យដំណើរការនៃការដ្ឋានសាងសង់ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ជៀសវាងការកកស្ទះ និងធានាបាននូវគុណភាពផ្លូវស្របតាមបទដ្ឋានបច្ចេកទេស រដ្ឋបាលស្រុកសូមសំណូម ពរដល់បងប្អូនម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ និងអ្នកធ្វើដំណើរទាំងអស់ ដែលមានបំណងធ្វើដំណើរ៖ ឆ្លងកាត់ចំណុចទំនប់អូរត្រែង ឆ្ពោះមកកាន់ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ ៤០)និងមកកាន់ផ្លូវជាតិលេខ ៤១ (ចន្លោះគីឡូម៉ែត្រ ១៧-១៨) សូមមេត្តាបញ្ចៀសចរាចរណ៍ (វាងផ្លូវនេះ) ជាបណ្តោះអាសន្នដោយងាក មកប្រើប្រាស់ ផ្លូវលេខ ១៣០,១២៧ និង ផ្លូវលេខ ១៤៣ ជំនួសវិញ។
រដ្ឋបាលស្រុកគងពិសី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹក ទំនិញ និងសាធារណជនទាំងអស់ នឹងចូលរួមសហការ ព្រមទាំងយោគយល់អធ្យាស្រ័យចំពោះការរំខាន ដោយការដ្ឋានសាងសង់នេះដោយក្តីអនុគ្រោះខ្ពស់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និង ចូលរួមសហការអនុវត្ត ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ រហូតដល់ការដ្ឋានស្ថាបនារួចរាល់ជា ស្ថាពរ។ បន្ទាប់ពីការកសាងស្ថាបនាត្រូវបានបញ្ចប់ជាស្ថាពរ រដ្ឋបាលស្រុកនឹងជូនដំណឹងឡើងវិញអំពីការ បើកឱ្យប្រើប្រាស់ផ្លូវនេះ៕
ដោយ ៖ សិលា












