បារាំង នឹងជំរុញឱ្យមានវត្តមានវិនិយោគិនបារាំងកាន់តែច្រើនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ​៖ ​ថ្លែង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ លោក​ នីកូឡា ​ហ្វ័ររីស្យេ ​រដ្ឋ​មន្ត្រី​ប្រតិភូ​អមរដ្ឋ​មន្ត្រី​ក្រសួង​អឺរ៉ុប​ និង​ការ​បរទេស ​ទទួល​បន្ទុក​ពាណិជ្ជ​កម្ម​បរទេស ​និង​ការ​ទាក់​ទាញ​វិនិយោគ​ បានបញ្ជាក់ថា​ ប្រទេស​បារាំង​ នឹង​បន្ត​ជំរុញ​ឱ្យ​វិនិយោគិន​បារាំង​មក​នៅ​កម្ពុជា​បន្ថែម​ទៀត​ ខណៈ ​បច្ចុប្បន្ន​​​ក្រុម​​ហ៊ុ​ន​បារាំង​ប្រមាណ ​២០០ ​កំពុង​ធ្វើ​អាជីវ​កម្ម​នៅ​កម្ពុជា​ទៅ​លើ​វិស័យ​សំខាន់ៗ ​ដូច​ជា​ វិស័យ​ដឹកជញ្ជូន, ​ថាមពល, ​ហិរញ្ញវត្ថុ,​ សុខាភិបាល​ និង​វិស័យ​ចម្បង​មួយ​ចំនួន​ទៀត​។​

រដ្ឋ​មន្ត្រី​ប្រតិភូ​អមរដ្ឋ​មន្ត្រី​ក្រសួង​អឺរ៉ុប​ និង​ការ​បរទេស ​បានលើកឡើងថា​ ក្រុម​ហ៊ុន​បារាំង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​បាន​ចូល​រួម​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ ដែល​ក្រុមហ៊ុន​បារាំង​ទាំង​នោះ​វិនិយោគ​លើ​វិស័យ​ចម្បងៗ​ ដូច​ជា ​វិស័យ​ដឹក​ជញ្ជូន​ (ព្រលានយន្តហោះ),​ ថាមពល,​ ហិរញ្ញវត្ថុ, ​សុខាភិបាល,​ ទេសចរណ៍​,សណ្ឋាគារ​, និង​ វិស័យសំណង​។

លោក​ នីកូឡា ​ហ្វ័ររីស្យេ បាន​បន្តថា​ ដើម្បី​ពង្រឹង​ទំនាក់​ទំនង​របស់​ប្រទេស​ទាំង​ពីរ​ គឺ​ឯកឧត្តម​អេម៉ានុយ​អែល ​ម៉ាក្រុង ​ប្រធានា​ធិបតី​នៃ​សាធារណ​រដ្ឋ​បារាំ​ង​ ​និ​ង​​ស​ម្តេច​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ាណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ក​ម្ពុជា​ ​បា​ន​ច​ង់​ឃើ​ញ​នូវ​កា​រ​ពង្រឹ​ង​កា​រ​វិ​និ​យោគ​រ​ប​ស់​បា​រំា​ងនៅ​ក​ម្ពុ​ជា​​​បន្ថែ​ម​​​ទៀត​​ ជាពិសេស​ទៅលើគម្រោងជាក់លាក់មួយចំនួន​ ដូចជា គម្រោងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

សូមជម្រាបជូនថា​ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្ស​ន​កិ​ច្ច​នៅក​ម្ពុ​ជា​ កាលពី​សប្ដាហ៍​មុនលោក នី​កូ​ឡា​ ​ហ្វ័រ​រី​ស្យេ​ ​បា​ន​ជួ​បពិ​ភា​ក្សា​ជា​មួ​យ​មន្រ្តី​ជា​ន់​ខ្ព​ស់​កម្ពុ​ជា​ ​និ​ងក្រុ​ម​ហ៊ុ​ន​ធំ​ៗ​ជា​ច្រើ​ន ​ដើ​ម្បី​ផ្លា​ស់​ប្តូរ​យោ​ប​ល់​លើគ​ម្រោ​ង​សេ​ដ្ឋ​កិច្ច​ជា​ក់​ស្តែ​ង​ ក្នុ​ង​គោ​ល​បំណ​ង​ព​ង្រឹ​ង​ភាព​ជា​ដៃ​គូរ​វា​ង​ប្រទេ​ស​បា​រាំ​ង ​និ​ង​ក​ម្ពុជា​ ​ព្រ​ម​ទាំង​ព​ង្រី​កវ​ត្ត​មា​ន​រប​ស់​ស​ហ​គ្រាស​បា​រាំ​ង​នៅក​ម្ពុ​ជា។​

...

ដោយឡែក​បើយោងតាម​ទិន្នន័យ​ពីអ​គ្គនាយ​ក​ដ្ឋាន​គយ ​និង​រ​ដ្ឋា​ករ​ ​(GDCE)​ បា​ន​ប​ញ្ជា​ក់ថា​ ​ពា​ណិ​ជ្ជ​ក​ម្ម​ទ្វេភា​គី​រ​វា​ង​ក​ម្ពុ​ជា​ ​និង​បា​រាំ​ង​បាន​ឈា​ន​ដ​ល់​ ​៣២​២​,​៨​៣​ លា​ន​ដុ​ល្លា​រ​អា​មេរិ​ក​ ​នៅ​ក្នុង​ឆ​មា​សទី​១​ ​ឆ្នាំ​ ២​០​២​៦​ ​កើន​ឡើ​ង​ ១​២​,​៩​% ​បើ​ប្រៀ​បធៀ​ប​ទៅ​នឹ​ងរ​យៈ​ពេ​ល​ដូ​ច​គ្នាក្នុ​ង​ឆ្នាំ​ ​២០​២​៥។​ ​ក្នុ​ង​នោះ ​ក​ម្ពុ​ជា​​បា​ន​​​នាំចេ​ញ​ទៅ​បា​រាំ​ងក​ក្នុ​ង​ទំ​ហំទឹ​ក​ប្រា​ក់​​ស​រុ​ប​ចំ​នួន​ ​២៥​៩​,​១១​ ​លា​នដុ​ល្លា​រ​អាមេ​រិ​ក​​ កើន​ឡើង​ ​១​៣​,៥​% ​ខ​ណៈដែ​ល​ក​ម្ពុជា​​​នាំ​ចូល​ម​ក​វិ​ញ​​មា​ន​ចំនួ​ន​ ​៦​៣,​៧​២​ ​លាន​ដុ​ល្លា​រ​អា​មេរិ​ក​​ ​កើ​ន​ឡើង​ ១​០​,៥%​។​ ប្រ​ទេ​ស​​​បា​រាំង​គឺ​ជា​ដៃ​គូ​ពាណិ​ជ្ជ​ក​ម្ម​ធំទី​ ​១​៦​ រ​ប​ស់​កម្ពុ​ជា​៕​ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print