ទីស្តីការក្រសួងមហាផ្ទៃ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង តំណាងលោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងលោកឧត្តមសេនីយ៍ឯក យឹម ប៉ូគុណ អនុប្រធានក្រុមប្រឹក្សារនីតិកម្ម នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ បណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រុមប្រឹក្សានីតិកម្ម។
សូមជម្រាបជូនផងដែរថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង សមត្ថភាព ក្នុងការយល់ដឹង និងអនុវត្តការប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតដែលកំពុងមានសារៈសំខាន់ក្នុងការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យ ការវិភាគព័ត៌មាន និងការកែលម្អប្រសិទ្ធភាពការងារប្រចាំថ្ងៃ។
សូមបញ្ជាក់ជូនបន្ថែមផងដែរ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៤ថ្ងៃ ដោយចែកចេញជា២វគ្គផ្សេងគ្នា វគ្គទី១ កម្រិតបណ្តុះបណ្តាលជូនសមាជិក ចំនួន៤៥រូប មានរយៈពេល២ថ្ងៃ (ថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២៦) និងវគ្គទី២ កម្រិតបណ្តុះបណ្តាលជូនសមាជិក ចំនួន៤០រូប មានរយៈពេល២ថ្ងៃ (ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២៦) បានរៀបចំឡេីងស្ថិតនៅជាន់ទី៥ នៃអគារស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ៕
ដោយ៖តារា










