សមត្ថកិច្ចឃាត់ខ្លួនសង្ស័យ​ប្រុស​ស្រី​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​បាន​ចំនួន​២នាក់​ ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈជនសង្ស័យ​ប្រុស​ស្រី​ជាជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន​២នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ឃាត់​ខ្លួនពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ខុសច្បាប់​។

   សមត្ថកិច្ចបន្តថាៈអនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​ ​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ ​នៅ​ថ្ងៃ​១៤​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​ជា​ជនជាតិ​ឥណ្ឌូណេស៊ី​បាន​ចំនួន​២នាក់​ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ខុសច្បាប់​ នៅ​ចំនុច​ បុរី​ដួង​ចាន់​ ស្ថិត​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​។ 

  លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ បាន​បញ្ជាក់​អោយ​ដឹង​ថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​មាន​ឈ្មោះ​

១,Willy ភេទប្រុស អាយុ២១ឆ្នាំ​ ជនជាតិ​ឥណ្ឌូណេស៊ី​ ។

២,Desi Aritonang ភេទស្រី អាយុ២០ឆ្នាំ​ ជនជាតិ​ឥណ្ឌូណេស៊ី​។

វត្ថុតាងដកហូតរួមមានៈ

១, ឡានចំនួន០១គ្រឿង

២, ក្បាលPOD K វេចខ្ចប់រួចចំនួន១៧ថង់។

៣,វែបមួយចំនួន។

៤,ថ្នាំសប្បាយចំនួន០៣កញ្ចប់។

៥,ទឹកថ្នាំចំនួន០៤ដប។

៦,ក្បាលបារីចំនួន០២ប្រអប់ ។

៧,ឧបករណ៍សម្រាប់ជក់មួយចំនួន ។

...

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់​៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print