ខេត្តបន្ទាយមានជ័យៈជនសង្ស័យប្រុសស្រីជាជនជាតិឥណ្ឌូណេស៊ីចំនួន២នាក់ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់។
សមត្ថកិច្ចបន្តថាៈអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនសង្ស័យប្រុសស្រីជាជនជាតិឥណ្ឌូណេស៊ីបានចំនួន២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំនុច បុរីដួងចាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត បានបញ្ជាក់អោយដឹងថាជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ
១,Willy ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី ។
២,Desi Aritonang ភេទស្រី អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី។
វត្ថុតាងដកហូតរួមមានៈ
១, ឡានចំនួន០១គ្រឿង
២, ក្បាលPOD K វេចខ្ចប់រួចចំនួន១៧ថង់។
៣,វែបមួយចំនួន។
៤,ថ្នាំសប្បាយចំនួន០៣កញ្ចប់។
៥,ទឹកថ្នាំចំនួន០៤ដប។
៦,ក្បាលបារីចំនួន០២ប្រអប់ ។
៧,ឧបករណ៍សម្រាប់ជក់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕វណ្ណា










