កាលពីថ្ងៃទី២៣ ខែកញ្ញា មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Ri yong Ho បានប្រកាសថា ប្រទេសរបស់លោកនឹងពង្រីកកម្មវិធីបមរាណូបើទោះបីអង្គការសហប្រជាជាតិបានអនុម័តដាក់ទណ្ឌកម្មជាច្រើនយ៉ាងណាក្តី។ ទទឹមនិងនោះលោកក៏បានប្រកាសថា នឹងវាយប្រហារទៅលើអាមេរិកនៅពេលដែលទីក្រុងព្យុងយ៉ាងគ្មានជម្រើសទៀតនោះ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក៏បានថ្កោលទោសអាមេរិក ដែលបានបញ្ជូនយន្តហោះទម្លាក់គ្រាប់ពីរគ្រឿងទៅកាន់កូរ៉េខាងត្បូង កាលពីសប្តាហ៍កន្លងមក។
លោក Ri Yong Ho បានបញ្ជាក់ថា «យើងមិនអាចឈរមើលទៀតឡើយ ហើយអាមេរិកត្រូវប្រឈមនិងលទ្ធផលអាក្រក់បំផុតលើសពីការស្មាន ។ អាវុធបរមាណូគឺជាគោលនយោបាយអត្ថភាពរបស់ប្រទេសយើងខ្ញុំ»។
ក្រៅពីនេះលោក Ri yong ho បានបញ្ជាក់ទៀតថា កូរ៉េខាងជើងនិងបន្តគម្រោងបរមាណូនិងមីស៊ីល ក្នុងនោះមានទាំងបរិមាណនិងគុណភាព ដើម្បីការពារសន្តិភាព រួចផុតពីការគម្រាមកំហែងពីអាមេរិកនិងកូរ៉េខាងត្បូង។
ក្នុងថ្ងៃជាមួយគ្នានោះដែរ កូរ៉េខាងត្បូងបានអំពាវនាវដល់កូរ៉េខាងជើងថា មិនត្រូវបានប្រសាសន៍ ពោពេញដោយគុំនុំនោះឡើយ ។ ការគំរាមកំហែងរបស់ទីក្រុងព្យុយ៉ាង ប្រែក្លាយទីក្រុងសេអូល ទៅជាផេះគឺជារឿងអត់ប្រយោជន៍។
កន្លងមកអាមេរិកបានបញ្ជូនយន្តហោះទមា្លក់គ្រាប់ពីរគ្រឿងទៅកាន់កូរ៉េខាត្បូង ប្រភេទ B-1B ហើយយន្តហោះ១គ្រឿងក្នុងចំណោមពីរនោះត្រូវបន្តឈរជើងនៅកូរ៉េខាងត្បង ដើម្បីទប់ស្កាត់សង្គ្រាមកើតឡើងរវាងកូរ៉េទាំងពីរ ។ សកម្មភាពខាងលើរបស់អាមេរិកគឺជាឆ្លើយតបទៅនិងការសាកល្បងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ។
ក្រុងព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរ លើកទី៥ ដោយជោគជ័យ ហើយជាការសាកល្បងធ្វើឲ្យគេភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះអាវុធនុយក្លេអ៊ែរនេះ អាចមានអានុភាពដល់ទៅ១០គីឡូតោន មិនចាញ់គ្រាប់នុយក្លេអ៊ែរ ១៥គីឡូតោន ដែលអាមេរិកបានទំលាក់នៅហ៊ីរ៉ូស្ហ៊ីម៉ា សម័យសង្គ្រាមលោកឡើយ។
តាមរយៈការហោះហើររបស់យន្តហោះទម្លាក់គ្រាប់បែកអាមេរិកទាំង២គ្រឿង នៅថ្ងៃអង្គារនេះ មេបញ្ជាការយោធាអាមេរិកប្រចាំនៅកូរ៉េខាងត្បូង បានគូសបញ្ជាក់ឡើងវិញ នូវជំហរអាមេរិកក្នុងការការពារប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់។ អាមេរិកមានកងទ័ព ២៨.៥០០នាក់នៅកូរ៉េខាងត្បូង។ មេបញ្ជាការយោធាអាមេរិកក៏បានលើកឡើងផងដែរ នូវខែលមីស៊ីលប្រឆាំងមីស៊ីលអាមេរិកប្រភេទ THAAD ដែលត្រូវដំឡើងនៅកូរ៉េខាងត្បូង ចប់សព្វគ្រប់នៅចុងឆ្នាំ២០១៧ ។
ចិនជំទាស់ដាច់ខាតនឹងការដាក់ខែលមីស៊ីលប្រឆាំងមីស៊ីលរបស់អាមេរិក ជិតទឹកដីចិនព្រោះចិនយល់ថា គេអាចប្រើវាដើម្បីស៊ើបយកព័ត៌មានទាក់ទងប្រព័ន្ធយោធាចិនបាន។ ក្រុមប្រឆាំងកូរ៉េខាងត្បូងក៏ជំទាស់នឹងការដំឡើងខែលមីស៊ីលអាមេរិកដូចគ្នា ព្រោះវាអាចបង្កភាពតានតឹងក្នុងតំបន់៕
ប្រែសម្រួល៖ ម៉ែវ សាធី