មន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាអត្តពលកម្ម៤០នាក់បានទទួលវិញ្ញាបនបត្រ

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីអាជ្ញាកណ្ដាល មន្ត្រី បច្ចេកទេស នាឡិកាម៉ែត្ររបស់សហព័ន្ធ កីឡាអត្តពលកម្ម៤០នាក់បានទទួលវិញ្ញាបនបត្រកាលពីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំនាយកដ្ឋានអប់រំ កាយ និងកីឡាក្នុងពហុកីឡដ្ឋានជាតិដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ុន សុខ ប្រធានសហព័ន្ធ ។

លោក ប៊ុន សុខ បានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាកណ្ដាល និងមន្ត្រីនាឡិកាម៉ែត្រដើម្បីត្រៀមចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី១ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលាខាងមុខនេះ។ ចាប់ពីថ្ងៃនេះទៅមុខសហព័ន្ធនឹងបន្តពង្រឹងសមត្ថភាពដល់អ្នកបច្ចេកទេសថ្នាក់ខេត្ត-រាជធានីទាំង២៥ឲ្យកាន់តែមានគុណភាពសម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតនានា របស់ខេត្តនីមួយៗធ្វើដូច្នេះសហព័ន្ធមិនចាំបាច់បញ្ជូនអ្នកបច្ចេកទេសពីសហព័ន្ធជាតិទៅជួយទៀតទេ ។

លោកបញ្ជាក់ថា សិក្ខាកាមចំនួន៤០នាក់របស់សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងគ្រូបង្វឹកបានចូលរួមសិក្សា ក្នុងវគ្គដ៏សំខាន់នេះដោយផ្ដោតសំខាន់លើគោលការណ៍ចំនួន៣គឺសិក្សាលើទ្រឹស្ដី ការពិភាក្សា និងការអនុវត្តនៅលើទីលានផ្ទាល់ពីសំណាក់គ្រូឧទ្ទេសបានធ្វើតេស្ត សមត្ថភាពលើវិញ្ញាសារត់ល្បឿន រត់ ចម្ងាយ និងរត់បណ្ដាក់ផងដែរ។ ក្នុងនោះគ្រូឧទ្ទេសបានបង្ហាញពីបច្ចេកទេសនៃ វិញ្ញាសាចោលស្ន ចោលថាស និងចោល ដុំដែក ។ ការបង្ហាញពីវិញ្ញាសាលោតកម្ពស់ លោតចម្ងាយ និងលោតបណ្ដាក់៣ដងនិង ការបង្ហាញពីវិញ្ញាសាដើរ។ ក្រៅពីនេះក៏មាន ការបង្ហាញពីការរៀបចំទីលានប្រកួតដែរ ។

លោក ប៉ែន វុទ្ធី អគ្គលេខាធិការសហ ព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងជា អ្នកគ្រប់គ្រងវគ្គបានបញ្ជាក់ថា វគ្គនេះមាន ការពិភាក្សាគ្នានិងពិគ្រោះយោបល់គ្នារវាងគ្រូឧទ្ទេសនឹងសិក្ខាកាមបានយ៉ាងល្អ។ ជាលទ្ធផលនៃវគ្គសិក្សាគិតជាភាគរយគឺនិទ្ទេសល្អ៣០ភាគរយដែលអាចធ្វើជាប្រធាន អាជ្ញាកណ្ដាល និងប្រធានមន្ត្រីបច្ចេកទេស នាឡិកាម៉ែត្របាននៅពេលប្រកួតថ្នាក់ ជាតិ។ ក្រៅពីនេះទោះបីលទ្ធផលមិនសូវល្អប្រសើរក៏ដោយតែគេអាចបំពេញតួនាទីជាមន្ត្រីនាឡិកាម៉ែត្រ ឬអាជ្ញាកណ្ដាលនៃការប្រកួតតាមវិញ្ញាសារនីមួយៗបានផងដែរ ៕

rin-3 rin-4

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print