នគរបាលស្រុកកោះអណ្ដែតបានឃាត់បុរសម្នាក់ដែលគំរាមយុវតីរងគ្រោះយកទូរសព្ទនិងគ្រឿងអលង្ការ

ចែករំលែក៖

ខេត្តតាកែវ÷មន្ត្រីនគរបាលស្រុកកោះអណ្ដែតបានឲ្យ ដឹងនៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៦នេះថា សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដល់គំរាមយកទូរសព្ទនឹងប្លន់ទ្រព្យសម្បត្តិ។

ប្រភពមន្ត្រីនគរបាលឱ្យដឹងថា នៅថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី ឣដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង៤០នាទី នៅចំណុចទួលបែកចាន ស្ថិតក្នុងភូមិព្រៃខ្លាខាងជើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ មានករណី លួចបង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគម្រាមយកទូរស័ព្ទ ០១គ្រឿង ម៉ាក iphoneX និងចិញ្ជៀនផ្លាកទីន ០១វង់ របស់ឈ្មោះ ប៉ែន លីណា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិកែវកាំភ្លើង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។ ពេលធ្វើសកម្មភាពរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងសម្របសម្រួលពីលោក លឹម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ភ្លាមនោះលោកវរសេនីយ៍ឯក ជា សុផាត អធិការនគរបាលស្រុកកោះអណ្តែត បានដឹកនាំកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។

មន្ត្រីនគរបាលស្រុកកោះអណ្ដែតបានឲ្យដឹងថា ជន សង្ស័យឈ្មោះ ស៊ឹង ពិសី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង រួមទាំងវត្ថុតាងមាន ទូរស័ព្ទដៃ និងចិញ្ជៀនយកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះអណ្តែត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

ចំណែកសម្ភារៈរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print