ក្មេងទំនើង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈជិះម៉ូតូដេញធាក់ម៉ូតូសិស្សសាលា ព្រោះខឹងជនរងគ្រោះជិះវ៉ាជែងម៉ូតូរបស់ខ្លួន និងមានសំឡេងប្រែនៗ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ អធិការក្រុងសិរីសោភ័ណ បាននាំខ្លួនក្មេងទំនើងចំនួន០៣នាក់មកសួរនាំករណីជិះម៉ូតូដេញធាក់ម៉ូតូសិស្សចេញពីសាលារៀន ស្ថិតនៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

សមត្ថកិច្ចឱ្យដឹងថា អនុវត្តតាមបទបញ្ជាឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ បាននាំខ្លួនក្មេងទំនើងចំនួន០៣នាក់មកសួរនាំករណីជិះម៉ូតូដេញធាក់ម៉ូតូសិស្សចេញពីសាលារៀន១កន្លែងក្នុងក្រុងសិរីសោភ័ណ ដោយមូលហេតុម៉ូតូជនរងគ្រោះឡើងវ៉ាជែងម៉ូតូរបស់ខ្លួន និងមានសំឡេងប្រែនៗ ។

រឿងហេតុនេះកើតឡើងកាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទីល្ងាចសមត្ថកិច្ចបានទទួលដំណឹងថាមានករណីដេញធាក់ម៉ូតូកូនសិស្សសាលាមួយបានកើតឡើងនៅចំណុចទល់មុខមន្ទីរធនធានទឹក ស្ថិតនៅភូមិ២សង្កាត់កំពង់ស្វាយ បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៣ នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1X:3527 ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំង០៣នាក់បានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយមកកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងបានធ្វើការស្រាវជ្រាវរួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក រហូតដល់ថ្ងៃទី១៤ ខែ ឆ្នាំដដែល វេលាម៉ោង១១:៣០នាទី កំណត់បានមុខសញ្ញាខាងលើ ហើយបាននាំខ្លួនជនសង្ស័យទាំង០៣នាក់ មកសួរនាំ ។

១- ឈ្មោះ អ៊ុន សំអេច ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្សៅអ្នកធាក់) រស់នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ។

២- ឈ្មោះ ផិត សុថុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស(អ្នកធាក់) រស់នៅភូមិភាស ឃុំសារង្គ ស្រុកស្វាយចេក។

៣- ឈ្មោះ សុវណ្ណ វិចិត្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។

ក្រោយពេលសាកសួរជនសង្ស័យទាំង០៣នាក់ខាងលើបានឆ្លើយសារភាពថា ពួកខ្លួនទាំង៣នាក់ពិតជាបានធាក់ម៉ូតូជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង០៣នាក់ ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print