ខេត្តបាត់ដំបង៖ ស្ថានភាពទឹកស្ទឹងសង្កែនៅក្នុងក្រុងបាត់ដំបង បានចាប់ផ្តើមស្រកចុះវិញហើយ ដោយគិតត្រឹមម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្ពស់ទឹកបានថយចុះមកនៅត្រឹម ១៣.១០ ម៉ែត្រ ពោលគឺស្រកអស់ ៣ តឹក (០.៣០ ម៉ែត្រ) ធៀបនឹងកម្ពស់ ១៣.៤០ ម៉ែត្រ កាលពីម៉ោង ៦:០០ ល្ងាចម្សិលមិញ។
លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានពន្យល់ថា មូលហេតុដែលទឹកស្ទឹងសង្កែស្រកចុះលឿនបែបនេះ គឺដោយសារតែជំនន់នេះជាប្រភេទ «ជំនន់រហ័ស» ហើយបច្ចុប្បន្ន ទឹកនៅប៉ែកខាងលើស្ទឹងបានស្រកចុះអស់ហើយ។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតែអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងបន្តតាមដានស្ថានភាពអាកាសធាតុជាប្រចាំ៕
...
ដោយ៖ សុរិយា










