ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម :
១- ជនភៀសខ្លួនខ្មែរដោយសង្គ្រាមបានមករស់នៅលើដីខ្មែរតាមបណ្តោយព្រំដែនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ គិតមកដល់ពេលនេះមានរយៈពេល៤៦ឆ្នាំហើយ សៀមមិនបានតវ៉ាថាជំរុំជាទឹកដីខ្លួនទេ ការមិនតវ៉ារបស់សៀមមានន័យថាសៀមទទួលស្គាល់ថាទឹកដីភូមិព្រៃចាន់ ភូមិអូរ៣ជាន់និងភូមិដែលមានប្រជាជនខ្មែរតាំងនៅគឺជាទឹកដីខ្មែរ ការទន្ទ្រានយកដោយកម្លាំងគឺជាអំពើខុសច្បាប់និងហួសពេលតវ៉ាហើយ។
២- ក្រោយសៀមចាញ់ប្រៀបខ្មែរខាងផ្លូវច្បាប់ សៀមចាប់រករឿងខ្មែរតទៅទៀតហើយ។
៣- សៀមថាពួកគេមិនទុកចិត្តខ្មែរ តាំងពីដើមមកសៀមមិនដែលទុកចិត្តខ្មែរម្តងណាទេ?
៤- ការដែលសៀមលុបចោលMOUជាមួយកម្ពុជា គឺជាការនាំសៀមទៅរកតុលាការយុត្តិធម៌អន្តរជាតិ?
៥- ការនាំសៀមទៅតុលាការយុត្តិធម៌អន្តរជាតិ បញ្ជាក់ថាសៀមកំពុងយកចំណេះជិះកខ្លួនឯង ។
៦- សៀមចល័តទ័ពរាល់ថ្ងៃ ខ្មែរមិនដែលលាន់មាត់អីទេ តែគ្រាន់តែខ្មែរចល័តទ័ពនៅក្នុងដីខ្មែរសោះ បែរជាសៀមថាខ្មែរគំរាមវា?
៧- បើសៀមសហការជាមួយអ៊ុយក្រែនផលិតដ្រូនយោធា កម្ពុជាក៏អាចមានលទ្ធភាពសហការជាមួយបណ្តាប្រទេសនានាផលិតដ្រូនបានដែរ?
៨- មេដឹកនាំបារាំងតម្រូវឲ្យមេដឹកនាំសៀមប្រគល់ទឹកដីឈ្លានពានមកឲ្យខ្មែរវិញ ចាំមើលមើតើសៀមវាធ្វើតាមដែរឬទេ?
៩- ចង់ឲ្យសៀមវាឯកភាពតាមនោះសៀមវាមិនធ្វើដោយខ្លួនវាទេ លុះត្រាតែមានគម្នាបពីកម្លាំងពិភពលោកនិងមហាអំណាចលើលោក។
១០- ក្នុងជំនួបរវាងគណកម្មការព្រំដែនភូមិភាគ កម្ពុជាសំណូមពរឲ្យភាគីសៀមបញ្ឈប់ការរាយលួសបន្លានិងធ្វើផ្លូវផ្សេងៗក្នុងដែនអធិបតេយ្យភាពកម្ពុជានិងចាប់ផ្តើមដំណើរការវាស់វែងខ័ណ្ឌព្រំសីមាស្របតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកន្លងទៅ ភាគីសៀមមិនមានយោបល់អីឆ្លើយតបមកភាគីកម្ពុជា មានន័យថាភាគីសៀមមិនព្រមអនុវត្តតាមសំណូមពររបស់ភាគីកម្ពុជាទេ៕
ដោយ : លោក សុខ ឥសាន










