ពលរដ្ឋ២នាក់ បញ្ជាក់ថា សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ ឃាត់ខ្លួនទាំងគ្មានដីកានិងបំពានច្បាប់ , ស្នើសុំថ្នាក់ដឹកនាំជួយរកយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលមួយក្រុមបានរងចោទប្រកាន់ពី account  facebook មួយមានឈ្មោះ Mengchhay Be ថាបានចុះមកចាប់ឃាត់ខ្លួន ពួកគាត់ទាំងបំពានច្បាប់យកទៅសួរចម្លើយ ទាំងគ្មានដីកាអ្វីទាំងអស់ និងបានសម្លុត គំរាមកំហែងគ្រប់មធ្យោបាយ នាំចូលឡាន។

អ្នកលេងបណ្តាញសង្គមបានលើកថា ករណីនេះស្មើ «ចាប់ មនុស្ស ជំរឹត ទារប្រាក់ ?» !

 សូមអានសំណេរខាងក្រោម ៖ 

👉យើងខ្ញុំទាំង២នាក់ សូមឱ្យបងប្អូនទាំងអស់គ្នានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ផង ! 

ខ្ញុំបាទឈ្មោះ បេ ម៉េងឆាយ និងឈ្មោះ ហួត សិទ្ធីរាជ សូមចេញនូវឃ្លីបវីដេអូមួយនេះ ដើម្បីឱ្យបងប្អូនទាំងអស់គ្នាដែលប្រើប្រាស់បណ្តាញសង្គម និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយរកយុត្តិធម៌ដល់ពួកយើងខ្ញុំទាំង២នាក់ ផង ព្រោះតែការអនុវត្តច្បាប់ទាំងបំពានពីសំណាក់សមត្ថកិច្ចមួយក្រុមនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានចុះមកចាប់ឃាត់ខ្លួនយើងខ្ញុំទាំងបំពានច្បាប់យកទៅសួរចម្លើយ ទាំងគ្មានដីកាអ្វីទាំងអស់ និងបានសម្លុត គំរាមកំហែងគ្រប់មធ្យោបាយ និងបង្ខំឱ្យឈ្មោះ ហួត សិទ្ធីរាជ បាញ់លុយចំនួន៥០ម៉ឺន៥ពាន់ដុល្លារអាម៉េរិក ទាំងដែលលុយនេះជារបស់មេយើងខ្ញុំ ព្រមទាំងឃុំឃុំាង និង បង្ខាំងយើងខ្ញុំដោយខុសច្បាប់ ដែលសកម្មភាពនេះយើងខ្ញុំយល់ថា គឺជាការចាប់ឃាត់ខ្លួនសួរយកចម្លើយដោយខុសច្បាប់ ការចាប់ ឃុំឃុំាងនិង បង្ខាំងមនុស្សដោយខុសច្បាប់ពីសំណាក់នគរបាលទេសចរណ៍ជាសមត្ថកិច្ចរយៈពេល២ថ្ងៃ និងការចាប់ជំរិតយកប្រាក់ដោយការគំរាមគំហែងតាមគ្រប់មធ្យោបាយ ប្រៀបដូចចោរប្លន់។

យើងខ្ញុំទាំង២នាក់ សូមបញ្ជាក់ថា សមត្ថកិច្ចនៃនាយកដ្ឋានទេសចរណ៍មួយក្រុមបានចុះចាប់សួរយកចម្លើយដោយខុសច្បាប់ ចាប់ជំរិតបង្ខំអោយបាញ់លុយ៥០ម៉ឺនដុល្លា និងចាប់ឃុំឃុំាងខ្លួនយើងខ្ញុំឈ្មោះ បេ ម៉េងឆាយ និងឈ្មោះ ហួត សិទ្ធីរាជ ដោយខុសច្បាប់ទាំងដែលគ្មានដីកាកោះហៅពីអាជ្ញាធរ ឬដីកាបញ្ជាអោយចូលខ្លួនរបស់ព្រះរាជអាជ្ញា ចំនួនពីរថ្ងៃជាប់គ្នាកាលពីថ្ងៃទី ១៣ និងទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។

យើងខ្ញុំទាំង២នាក់ និយាយសុទ្ធតែជាការពិត និងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ដែលសកម្មភាពរបស់សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ បានតាំងខ្លួនជានគរបាលព្រហ្មទណ្ឌ តាមចាប់យើងខ្ញុំដោយខុសច្បាប់ ប្រៀបដូចឧក្រិដ្ឋជន។

សូមបងប្អូនទាំងអស់គ្នាមេត្តាជួយស៊ែរវីដេអូមួយនេះ ឱ្យបានដឹងដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ដល់យើងខ្ញុំទាំង២នាក់ ផង ក្នុងនាមជាពលរដ្ឋស្លូតត្រង់៕

https://www.facebook.com/share/v/1G5Vn4T9G9/

ពាក់ព័ន្ធករណីនេះ ! មិនទាន់ឃើញខាងអង្គភាព ខាងសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលទេសចរណ៍ បំភ្លឺនៅឡើយទេ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print