រដ្ឋមន្ត្រីក្រសួងការពារជាតិ អបអរសាទរខួបលើកទី៦១នៃឈ្មោះទៀ-បាញ់ ❤️🙏🏻 

ចែករំលែក៖

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះថា ៖ 《បាញ់》 មានន័យថា ប្រហារឬលោះដោយអាវុធមានកាំ គឺអាវុធដែលមានគ្រាប់, មានរំសេវឬមានព្រួញ ។

– បើ 《បាញ់》 ហើយស្លាប់មានន័យថា អស់ជីវិត ផុតដង្ហើម បាត់បង់ រលត់ ងងឹតសាបសូន្យ , តែបើ 《បាញ់》  មិនស្លាប់មានន័យថា រស់រានមានជីវិត មានឱកាស មានពន្លឺ បន្តដំណើរជីវិត បម្រើជាតិ អភិវឌ្ឍជាតិ ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ  និងក្រុមគ្រួសារទាំងមូល។

 

ជាថ្ងៃដ៏សំខាន់បំផុតក្នុងឆាកជីវិតរបស់ប៉ា និងក្រុមគ្រួសារទាំងអស់ ។ បើគ្មានថ្ងៃនេះទេ កូនចៅទាំងអស់ក៏មិនមានជីវិតនិងឱកាសផ្សេងៗទាំងអស់ ។ ចំពោះក្រុមគ្រួសារត្រកូល ទៀ , 《បាញ់》  ពិតជាមានន័យធំធេងបំផុតមិនអាចកាត់ថ្លៃបាន ។

 

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា បានបន្តថា ៖ 🙏🏻អរគុណប៉ា ទៀ បាញ់ ដែលផ្តល់ឱកាសឱ្យខ្ញុំដើរតាមមាគ៌ារបស់គណបក្សប្រជាជន របស់រដ្ឋាភិបាល និងមាគ៌ាដែល ប៉ា ទៀ បាញ់ បានត្រួសត្រាយបង្ហាញផ្លូវដើម្បីឲ្យកូនចៅទាំងអស់គ្នា មានឱកាសក្នុងការចូលរួមរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសកម្ពុជាយើងទៅថ្ងៃអនាគតបន្តទៀត។

 

🙏🏻 អរគុណប៉ា ទៀ បាញ់ ដែលជាប្រតិបត្តិករស្នូលនៃនយោបាយឈ្នះ= ឈ្នះ និងថ្នាក់ដឹកនាំកម្ពុជាជំនាន់មុន បានបូជា លះបង់គ្រប់បែបយ៉ាងអស់ជាង៦ទសវត្សមកហើយ និងចូលរួមចំណែកយ៉ាងធំធេងក្នុងការតស៊ូដើម្បី ប្រជាពលរដ្ឋកម្ពុជា បានរស់រានមានជីវិត នាំមកនូវសុខ សន្តិភាព ស្ថិរភាពនយោបាយរហូតដល់ពេលបច្ចុប្បន្ននេះ។

 

🙏🏻អរគុណសន្តិភាព

ទើបខ្ញុំបានឃើញ កម្ពុជា រុងរឿង អភិវឌ្ឍន៍ ជឿនលឿន ដូចសព្វថ្ងៃ

 

🙏🏻អរគុណប៉ា

🙏🏻អរគុណ “ទៀ បាញ់” ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print