ចោរ០២នាក់គាស់សោរទ្វារចូលលួចទូរស័ព្ទក្នុងហាងអស់៥០គ្រឿង ពេលម្ចាស់កំពុងដេកលក់

ចែករំលែក៖

ខេត្តបាត់ដំបង ​៖  យោង​តាម​កាមេរ៉ា​សុវត្ថិភាពបាន​បង្ហាញ​ឲ្យ​ឃើញ​មុខ​យ៉ាង​ច្បាស់ មុខ​ជនសង្ស័័យ​ចំនួន​០២​នាក់ ដែល​បាន​ឡើង​បិទ​កញ្ចក់​កាមេរ៉ា រួច​គាស់​សោ​ទ្វារ​ចូល​លួច​យក​ទូរស័ព្ទ​ចម្រុះ​ម៉ាកនៅ​ក្នុង​ហាង​មួយ​កន្លែងយក​អស់​ប្រមាណ​៥០​គ្រឿង នៅ​ពេល​ម្ចាស់​កំពុង​ដេក​លក់  កាលពី​វេលា​ម៉ោង​២​និង​៥៩​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី១៧ កក្កដា  នៅ​ក្នុងភូមិ​ន​រា​២ ឃុំ​ន​រា ស្រុក​សង្កែ ​។

​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ឈ្មោះ នូ នឿ​ន បាន​បង្ហោះ​រូបភាព​ជនសង្ស័័យ ជាមួយនឹង​សំ​ណេ​រ​ប៉ុន្មាន​ឃ្លា​ថា ជន​មិន​ស្គាល់​មុខ​ចំនួន​០២​នាក់បាន​គាស់​សោទ្វារ​ចូល​លួច​យក​ទូរស័ព្ទ​របស់​គាត់​អស​ជា​ច្រើន​គ្រឿង ​។​ លោក​បាន​បញ្ជាក់​បន្ថែម​ថា  ទូរស័ព្ទ​ដែល​ត្រូវ​ចោរ​ចូល​លួច​យក​ទៅ មាន​ចម្រុះ​ម៉ា​ក​អស់​ប្រមាណ​៥០​គ្រឿង  ខណៈ​​ដែល​គាត់​កំពុង​ដេក​លក់ ហើយ​បានដឹង​នៅ​ពេល​ព្រឹក​ឡើង ​។

​ក្រោយ​ពី​បាន​ត្រូ​ត​ពិនិត្យ​ការ​បាត់បង់​ទូរស័ព្ទ គាត់​ក៏​បាន​រាយការណ៍ទៅកាន់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ​។ នៅ​ក្នុង​ឃ្លីបវី​ដេ​អូរ​ខ្លី ដែល​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាពបាន​បង្ហាញ​អំពី​សកម្ម​ភាព​​ក្រុម​ចោរ​ដែល​ចូល​លួច​ទូរ​ស័​ព្ទ​នៅ​ក្នុង​ហាង​ ។ គេ​ឃើញ​ជន​ម្នាក់​បាន​ដើរ​ចូល​រក​មើល​ទូរស័ព្ទ​នៅ​ក្នុង​ទូ រួច​ព្យាយាម​ឈោង​ទាញ​បិទ​មុខ​កញ្ចក់​កា​មេ​រ៉ា ខណៈ​ជន​ម្នាក់​ទៀត​​ពាក់​អាវយឺត​ដៃខ្លី ស្ពាយ​កាបូប​ខាង​មុខ ពាក់មួក​ក្រណាត់ ដើរមក​ពីក្រោយ​បង្ហាញមុខ​ច្បាស់​ដូច​ថ្ងៃ នៅ​ចំពោះ​មុខ​កញ្ចក់​កាមេរ៉ា​សុវត្ថិភាព​ ។

​សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​សួរនាំ​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ ។ ​មន្ត្រី​ជំ​នា​ញ​ហាក់​មិន​ទាន់​អាច​កំណត់​ពីមុខ​សញ្ញា​ជនសង្ស័យ​ទាំង​០២​នាក់ ដែល​បា​ន ប​ង្ហាញ​មុខ​នៅ​លើ​កាមេរ៉ា​សុវត្ថិភាព​នោះ​បាន​នៅឡើយ​ទេ  ព្រោះ​មន្ត្រី​ជំនាញ បាន​និង​កំពុងធ្វើការ​តាមដាន ឬ​ស្រា​វ​ជ្រាវ​លើ​តម្រុយ​ផ្សេង​ៗ​ទៀត​ ។

ប៉ុន្តែ​យ៉ាងណា ទាំ​ង​ជន​រង​គ្រោះ  ទាំង​មហាជន​រំពឹង​ថា សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ទាំង​០២​នាក់​នោះ​​បាន​​ក្នុង​ពេល​ខាង​មុខ​នេះ​ជា​មិន​ខាន ដោយ​យោង​លើ​មុខមាត់​​លោក​ចោរ​ទាំង​០២​នាក់​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ចំពោះ​កញ្ចក់​កាមេរ៉ា​សុវត្ថិភាព​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print