ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Kylian Mbappe បានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ FIFA World Cup បន្ទាប់ពីស៊ុតបាន 2 គ្រាប់ ក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ដែលបារាំងចាញ់អង់គ្លេស 6-4 កាលពីថ្ងៃសៅរ៍។
ខ្សែប្រយុទ្ធវ័យ 27 ឆ្នាំ រូបនេះ បានវ៉ាដាច់ Lionel Messi របស់អាហ្សង់ទីន ដែលមាន 21 គ្រាប់ ដោយ Mbappe កើនដល់ 22 គ្រាប់ ក្នុងប្រវត្តិសាស្ត្រ World Cup។
ទោះបីជា Messi នៅសល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយអេស្ប៉ាញនៅថ្ងៃអាទិត្យក៏ដោយ ការប្រកួតនោះត្រូវបានគេរំពឹងថា នឹងក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់នៅ World Cup ខណៈ Mbappe នៅមានឱកាសចូលរួមយ៉ាងហោចណាស់មួយ World Cup ទៀតនាពេលអនាគត។
Mbappe បានបញ្ចប់ការប្រកួត World Cup លើកទី៣របស់ខ្លួន ដោយរកបាន 10 គ្រាប់ ក្នុងការប្រកួតឆ្នាំ 2026 និងកំពុងឈរកំពូលតារាងម្ចាស់ពានស្បែកជើងមាស (Golden Boot) ដោយនាំមុខ Messi ចំនួន 2 គ្រាប់។
ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះ សម្រេចសមិទ្ធផលនេះក្នុងការបង្ហាញខ្លួន 22 ប្រកួត នៅ World Cup ដោយស៊ុតបាន៖
4 គ្រាប់ នៅឆ្នាំ 2018
8 គ្រាប់ នៅឆ្នាំ 2022
10 គ្រាប់ នៅឆ្នាំ 2026
គាត់បានជួយបារាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ 2018 និង 2022 ដោយឈ្នះក្រូអាតនៅឆ្នាំ 2018 និងចាញ់អាហ្សង់ទីននៅឆ្នាំ 2022។
Mbappe បាននិយាយថា៖
«Messi ប្រាកដជានឹងស៊ុតបញ្ចូលទីនៅថ្ងៃស្អែក។ ខ្ញុំគ្រាន់តែព្យាយាមជួយក្រុមរបស់ខ្ញុំឱ្យឈ្នះប៉ុណ្ណោះ។ ពេលអ្នកស៊ុតបានច្រើននៅ World Cup វាធ្វើឱ្យអ្នកក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រ។»
គាត់បន្ថែមថា៖ «ខ្ញុំចង់បោះបង់កំណត់ត្រានេះ ប្រសិនបើអាចលេងក្នុងវគ្គផ្តាច់ព្រ័ត្រថ្ងៃស្អែកបាន។ វាជាសមិទ្ធផលដ៏ល្អសម្រាប់កេរ្តិ៍ឈ្មោះរបស់ខ្ញុំ ប៉ុន្តែនៅថ្ងៃនេះ វាមិនមែនជារឿងសំខាន់បំផុតដែលខ្ញុំគិតនោះទេ។»










