Chelsea យល់ព្រមចាយលុយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិបដើម្បីនាំយក Morgan Rogers ពី Aston Villa

ចែករំលែក៖

ក្លិប Chelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយ Aston Villa ក្នុងការផ្ទេរខ្សែបម្រើជម្រើសជាតិអង់គ្លេស Morgan Rogers ក្នុងតម្លៃ 117 លានផោន (ប្រហែល 157 លានដុល្លារ) ដែលក្លាយជាកំណត់ត្រាថ្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិប Chelsea។ នេះបើយោងតាមសារព័ត៌មាននៅចក្រភពអង់គ្លេស។

កីឡាករវ័យ 23 ឆ្នាំ ដែលអាចលេងបានទាំងតំណែង ខ្សែបម្រើប្រយុទ្ធ និងខ្សែស្លាប នឹងចុះកុងត្រារយៈពេល 6 ឆ្នាំ ជាមួយ Chelsea ហើយគ្រោងធ្វើតេស្តសុខភាពនៅថ្ងៃចន្ទខាងមុខ។

ការផ្ទេរនេះបញ្ចប់រយៈពេល 2 ឆ្នាំ របស់ Rogers នៅ Aston Villa ដែលក្នុងអំឡុងពេលនោះ គាត់បានជួយក្រុមឈ្នះពាន UEFA Europa League។

ថ្លៃផ្ទេរនេះលើសកំណត់ត្រាចាស់របស់ Chelsea ដែលធ្លាប់ចំណាយ 115 លានផោន ដើម្បីទិញខ្សែបម្រើ Moises Caicedo ពី Brighton កាលពីឆ្នាំ 2023។

របាយការណ៍បានបញ្ជាក់ថា Chelsea បានយកឈ្នះ Arsenal ក្នុងការប្រជែងយកហត្ថលេខារបស់ Rogers។

Rogers បានផ្ទេរពី Middlesbrough មក Aston Villa នៅឆ្នាំ 2024 ហើយបានបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមជម្រើសជាតិអង់គ្លេសនៅខែវិច្ឆិកាឆ្នាំនោះ។

ក្នុងការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup 2026 ដែលអង់គ្លេសចាញ់អាហ្សង់ទីន 2-1 គាត់បានបញ្ជូនបាល់ឱ្យ Anthony Gordon ស៊ុតបញ្ចូលទី។

នៅខែមករា ឆ្នាំ 2025 Rogers បានស៊ុតបីគ្រាប់ (Hat-trick) ក្នុងជ័យជម្នះ 4-2 លើ Celtic នៅ UEFA Champions League និងជួយ Aston Villa ឡើងដល់វគ្គ 8 ក្រុមចុងក្រោយ។

រដូវកាល 2025-26 គឺជារដូវកាលល្អបំផុតរបស់គាត់ ដោយស៊ុតបាន 10 គ្រាប់ ក្នុងក្របខណ្ឌ Premier League។

ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ទល់នឹង Freiburg កីឡាករ Rogers បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតគ្រាប់ដំបូង និងស៊ុតគ្រាប់ទី៣ ជួយ Aston Villa ឈ្នះ 3-0 និងលើកពានអឺរ៉ុបធំជាលើកដំបូងចាប់តាំងពីឆ្នាំ 1982។

...

Chelsea ដែលបញ្ចប់នៅ ចំណាត់ថ្នាក់លេខ១០ ក្នុង Premier League រដូវកាលមុន នឹងបើករដូវកាលថ្មីដោយជួបក្រុមជិតខាង Fulham នៅថ្ងៃទី 24 ខែសីហា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print