សមត្ថកិច្ចជួយសង្គ្រោះបុរសម្នាក់ ដែលរស់នៅក្នុងស្ថានភាពចម្លែក រួចផុតជីវិតពីគ្រោះអគ្គិភ័យ

ចែករំលែក៖

ខេត្តព្រះសីហនុ÷ សមត្ថកិច្ចជួយសង្គ្រោះបុរសម្នាក់ ដែលរស់នៅក្នុងស្ថានភាពចម្លែក រួចផុតជីវិតពីគ្រោះអគ្គិភយ័ភ្លើងឆេះផ្ទះក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

សមត្ថកិច្ចឲ្យដឹងថា ករណីអគ្គិភ័យ ឆាបឆេះផ្ទះមួយកន្លែងនៅម្តុំអូរអារ៉េវ សង្កាត់លេខ១ក្រុងព្រះសីហនុ ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយអន្តរាគមន៍ជួយពន្លត់រលត់ហើយនោះ អ្វីដែលចម្លែកនៅពេលសមត្ថកិច្ចឡើងចូលដល់ក្នុងផ្ទះខាងលើ សមត្ថកិច្ចប្រទះឃើញមានបុរសវយ័ចំណាស់មួយរូប(អាក្រាតកាយ) នៅក្នុងផ្ទះឆេះនេះ ហើយនៅក្បែរខ្លួនគាត់ឃើញមានតុក្កតាចម្លែកៗ នឹងឃើញសុទ្ធតែសំរាមជាច្រើនទៀតនៅក្នុងផ្ទះនេះ។

យ៉ាងនេះក្តីបើតាមសមត្ថកិច្ចដែលដកស្រង់ការអះអាងបឋមពីសាច់ញាតិបុរសចំណាស់រូបនេះបញ្ជាក់ថា គាត់ជាមនុស្សសតិមិនសូវល្អ ។

ចំពោះដើមហេតុនៃអគ្គិភ័យនេះ ភ្លាមៗមិនទាន់ដឹងពីមូលហេតុនៅឡើយ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print