ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ភ្លៅម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូគៀខឿនទ្រូងផ្លូវ កាលពីវេលាម៉ោង៣និង៥៩នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ តេង សុផល ភេទប្រុស អាយុ៥២ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ លុះមកដល់ចំណុចកេីតហេតុក៏បានគៀខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួសបាក់ភ្លៅខាងឆ្វេង។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ៕ដោយ៖សុខាសែនជ័យ
...










