បុរសម្នាក់ជិះម៉ូតូបុកខឿនផ្លូវបណ្តាលឲ្យដួលបោកផ្ទប់នឹងគល់ដូងស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូលឿនមិនប្រយ័ត្នរេចង្កូតទៅបុកខឿនផ្លូវបណ្តាលឲ្យដួលបោកក្បាលនិងគល់ដូងស្លាប់ភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពី វេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាម បណ្ដោយផ្លូវ៣៦០(ជាប់របងសាលា ជាស៉ីម បឹងកេងកង ) សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឌី ជានិច្ច ភេទប្រុសអាយុ៣៧ឆ្នាំ មានស្រុកកំណេីតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ ជិះម៉ូតូHONDA Dream ពាក់ផ្លាក លេខ ភ្នំពេញ 1CF-9679 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣៦០ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទីបុកខឿន បណ្ដាលឲ្យដួលបោកផ្ទប់នឹងគល់ដូងបន្ថែមទៀតស្លាប់ភ្លាមៗ។

...

ក្រោយពេលកេីតហេតុ សមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកងបានចុះមក ធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកជា បណ្ដោះអាសន្នសិន ដេីម្បីធ្វើការស្រាវជ្រាវ ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print