ខេត្តកណ្តាល÷ទុស្សេខ្សែភ្លើងបង្កឡើងជាអគ្គីភ័យ ឆេះលំនៅដ្ធានប្រជាពលរដ្ឋអស់១ខ្នង និងខ្សែភ្លើងដែលដាច់បានឆក់ជនរងគ្រោះជាម្ចាស់ផ្ទះ ដួលអុកគូថរងរបួស ស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២៦ នៅចំណុចជួរផ្លូវបេតុងតាមបណ្តោយព្រែក ស្ថិតក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
លោក ជឺ គីមហៃ ប្រធានគណៈបញ្ជាការឯកភាពស្រុក និងជាអភិបាលស្រុកស្អាងប្រាប់ឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ និងជាមេគ្រួសារមានឈ្មោះ ពេជ្រ សាន ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ផ្ទះសាងសង់អំពីឈើប្រក់សង្ក័សីទំហំ០៦ម៉ែត្រ×០៧ម៉ែត្រឆេះអស់ទាំងស្រុងសម្ភារ:ខូចខាតរួមមាន÷ម៉ូតូគូបមូល ០១គ្រឿង-ជញ្ជីងប៉ុងធំ០១គ្រឿង- កង់ចំនួន០៣ គ្រឿង – ម៉ាស៊ីនត្រជាក់០១គ្រឿង- ម៉ាស៊ីនបោកគក់សំលៀក បំពាក់០១គ្រឿង-ទូទឹកកក០១គ្រឿង- ម៉ាស៊ីនសម្រាប់បាញថ្នាំស្វាយ០២គ្រឿង-ម៉ាស៊ឺនម៉ាស៊ូតសម្រាប់បូម ទឹក០១គ្រឿង- គ្រែចំនួន០៣ -ម៉ូតូសណ្តោងរទេះសម្រាប់លក់ប្រហឹត០១គ្រឿង – សំលៀកបំពាក់ រួមនិងថវិការមួយចំនួន ដោយផ្ទះជនរងគ្រោះមានសមាជិកចំនួន០៧នាក់។
ប្រធានគណ:បញ្ជាការឯកភាពបានបញ្ជាក់បន្ថែមថាមធ្យោបាយក្នុងការពន្លត់គឺប្រើរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿង ប្រើទឹកអស់០១រថយន្ត – ប្រើម៉ាស៊ីនទឹកបាញ់ថ្នាំស្វាយចំនួន០៤គ្រឿង- ប្រើម៉ាស៊ីនសាំងបូមទឹកចំនួន០១គ្រឿងហើយក្នុងកិច្ចអន្តរាគមន៏នេះ ដឹកនាំដោយលោក អេង វណ្ណឌីអភិបាលរងស្រុក រួមជាមួយអាជ្ញាធរភូមិឃុំមាន នគរបាលប៉ុស្តិ៍ ប្រជាការពារនិងប្រជាពលរដ្ធ សរុប ១៦០នាក់ ភ្លើងបានរលត់ទាំងស្រុង ដោយមិនឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋក្បែរខាងឡើយ ។
ក្រោយភ្លើងបានរលត់ ជនរងគ្រោះជាម្ចាស់ផ្ទះ បានឈរអែបជញ្ជាំងផ្ទះអ្នកក្បែរខាងពីមុខផ្ទះ ចៃដន្យខ្សែភ្លើងដែលដាច់បានឆក់ជនរងគ្រោះអុកគូថ រងរបួសស្រាល ៕










