ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្ដតាមបទបញ្ជា លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំពីលោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ កម្លាំងជំនាញបានចុះស្រាវជ្រាវឃាត់មុខសញ្ញាក្មេងទំនេីងបង្កហិង្សាក្នុងមូលដ្ឋានអុកឡុកដល់អ្នកតាមផ្លូវសាធារណៈ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(យកដុំថ្ម គប់លេីអ្នកដទៃ) នៅ ចំណុចសាលាដំណាក់ស្ថិតក្នុងភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។
ក្រុមជនសង្ស័យ១ក្រុម មាន៤នាក់ បានធ្វើសកម្មភាពបង្កអុកឡុកតាមផ្លូវសាធារណៈនិងបានយកដុំថ្មគប់កម្មករធ្វើផ្លូវក្នុងបណ្តាលឱ្យត្រូវចំរថយន្ត camry ១ គ្រឿងបណ្តាលឱ្យ ខូចខាត និងធ្វើអោយកម្មកររងរបួសនិងភ័យខ្លាចផ្អែកលេីបណ្ដឹងឈ្មោះ ក្វាត់ ឈុនឡេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរូង ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម (ប្រធានក្រុម)។
សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យបាន ៣ នាក់ គេចខ្លួន ១នាក់ ៖
១-ឈ្មោះ នុត វណ្ណា ហៅស្វិត ភេទប្រុស អាយុ២៤ឆ្នាំ
២-ឈ្មោះ ហួន ផានិត ភេទប្រុស អាយុ២១ឆ្នាំ យកមកសួរនាំនៅអធិការដ្ឋានស្រុកបសេដ្ឋ ។
៣-ឈ្មោះ យ៉េង គីមហោ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិទ័ពម្រាក ឃុំកក់ ស្រុកបសេដ្ឋ ។
តាមចម្លើយជនសង្ស័យទាំង៣ទទួលស្គាល់ព្រោះខឹងក្រុមកម្មករ ។
បច្ចុប្បន្នក្រមក្មេងទំនេីងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដេីម្បីបន្ដនីតិវិធី ៕










