សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបផ្ទាល់ជាមួយនាយក FBI នៃសហរដ្ឋអាមេរិក ក្រោយជួបតាមទូរស័ព្ទកាលពីឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា នេះ បានទទួលជួបការសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមជម្រាបជូនថា​ សម្ដេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ កន្លងទៅ​ធ្លាប់បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិក ម្ដងរួចមកហើយកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

កាលណោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួរជម្រាបជូនដែរថា​ កម្ពុជា និង FBI បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខ ដេីម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងសម្រាប់កម្ពុជាជាមួយសហរដ្ឋអាមេរិក៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print