ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រេីប្រាស់និងចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន​ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង០០នាទី នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកឳរ៉ាល់ និងកម្លាំងនគរបាលស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ពន្ធ័និងគ្រឿងញៀនបានម្នាក់ដកហូតថ្នាំញៀនមួយចំនួន។

ជនសង្ស័យឈ្មោះ ជីម ចាន់ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។

វត្ថុតាងដកហូតរួមមាន៖ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២០កញ្ចប់តូច
-ទូរស័ព្ទដៃ ១គ្រឿង
-ម៉ូតូ ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print