ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង០០នាទី នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុកឳរ៉ាល់ និងកម្លាំងនគរបាលស្រុកភ្នំស្រួច បានធ្វើការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ពន្ធ័និងគ្រឿងញៀនបានម្នាក់ដកហូតថ្នាំញៀនមួយចំនួន។
ជនសង្ស័យឈ្មោះ ជីម ចាន់ណាក់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។
វត្ថុតាងដកហូតរួមមាន៖ម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២០កញ្ចប់តូច
-ទូរស័ព្ទដៃ ១គ្រឿង
-ម៉ូតូ ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យត្រូវបានជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕












