ភ្នំពេញ៖ ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតទុរគតជនឬជនអនាថា រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ជូន សេវាបូជា សពជូនហើយបេីករណីខ្សត់ខ្សោយខ្លាំងរហូតគ្មានក្តារម្ឈូសក៏នឹងផ្តល់ជូនផងដែរ ។
នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៦។
ដោយថ្មីៗនេះមានករណីលេចឡើងនូវការផ្សព្វផ្សាយ អំពី តារាង តម្លៃសម្រាប់បូជាសព នៅក្នុងវត្តហើយបេីទោះជា ព្រះគ្រូចៅ អធិការបានចេញសេចក្តីបំភ្លឺព័ត៌មានយ៉ាងណាក្តី ក៏នៅការវែកញែកករណីនេះដដែលៗផងដែរ ។
ដូច្នេះក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមបញ្ជាក់ជូន បន្ថែមទៀតថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានជីវភាព ខ្វះខាត ទុរគតជន ឬជនអនាថា រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ជូនសេវាបូជាសព ជូនហើយបេីករណីខ្សត់ខ្សោយខ្លាំងរហូតគ្មានក្តារម្ឈូសក៏នឹងផ្តល់ជូនដែរ។ដូច្នេះសូមបងប្អូន អាចទាក់ទង មកអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌដែល នៅជិតបំផុតបានឬអាចទាក់ទងមករដ្ឋបាលរាជធានីភ្នំពេញតាមលេខ Hotline: 1299 បាន ៕ ដោយ សំរិត










