Garnacho នឹងក្លាយជាកីឡាករទី៣ដែលធ្លាប់បរាជ័យនៅ Man United ហើយត្រូវAston Villaខ្ចីជើង

ចែករំលែក៖

កីឡាករខ្សែប្រយុទ្ធស្លាប Alejandro Garnacho នឹងសម្រេចការផ្ទេរទៅកាន់ Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីបានឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់។

Garnacho នឹងក្លាយជាកីឡាករទី៣ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ ដែលធ្លាប់បរាជ័យនៅ Manchester United ហើយបន្តទៅ Aston Villa បន្ទាប់ពីមិនទទួលបានឱកាសលេងគ្រប់គ្រាន់នៅ Chelsea។

គាត់ទើបតែផ្ទេរទៅ Chelsea កាលពីរដូវក្តៅមុន បន្ទាប់ពីមានជម្លោះជាមួយអតីតអ្នកចាត់ការ Ruben Amorim នៅ Old Trafford។

មុននេះ Jadon Sancho និង Marcus Rashford ក៏បានទៅលេងនៅ Aston Villa ដើម្បីស្វែងរកឱកាសលេងបន្ថែមផងដែរ។

Rashford ទទួលបានលទ្ធផលល្អអំឡុងពេលខ្ចីជើងនៅ Villa ក្នុងរដូវកាល 2024-25 ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 4 ដង។

ផ្ទុយទៅវិញ Sancho ដែលមកជំនួស Rashford នៅរដូវកាលបន្ទាប់ មិនសូវជោគជ័យទេ ដោយរកបានត្រឹម 1 គ្រាប់ និង Assist 3 ដងប៉ុណ្ណោះពេញមួយរដូវកាល។

Garnacho សង្ឃឹមថានឹងអាចបង្ហាញទម្រង់លេងល្អក្រោមការដឹកនាំរបស់ Unai Emery ដែលត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍លើគាត់តាំងពីមុនគាត់ផ្ទេរទៅ Chelsea ទៀត។

Aston Villa បានព្រមព្រៀងលើកិច្ចសន្យាខ្ចីជើង ដែលមានលក្ខខណ្ឌបង្ខំឱ្យទិញផ្តាច់នៅពេលក្រោយ ដើម្បីជំនួស Morgan Rogers ដែលទើបផ្ទេរទៅ Chelsea ក្នុងតម្លៃកំណត់ត្រាអង់គ្លេស 117 លានផោន។

បើការទិញផ្តាច់ត្រូវបានអនុវត្តនៅរដូវក្តៅក្រោយ Garnacho នឹងចុះកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយ Aston Villa។

...

គាត់នឹងក្លាយជាកីឡាករថ្មីទី៤ របស់ Villa នៅរដូវក្តៅនេះ បន្ទាប់ពី Johan Manzambi, Joao Gomes និង Modou Keba Cisse៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print